ក្តៅៗ! ទំបំផុត លោក​ យិន​ ង៉ិច​ បាននាំកូនស្រី​ឈ្មោះ​ យិន​ ម៉ាណា​ មកប្រគល់ជូននគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​ ដើម្បី​អោយនគរបាលចាត់ការតាមនិតិវិធី​ច្បាប់ហើយ ខណៈ​ពេល​នេះ​សមត្ថកិច្ច​….

គ្រោះថ្នាក់ចរាចរណ៏មួយ បានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅចំនុចស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយនេះ បង្កអោយមានការភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម ហ្វេស ប៊ុក ដោយ
រថយន្ដ ម៉ាក Rang Rover ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកបរដោយ នារីឈ្មោះ យិន ម៉ាណា បានបុកនារីម្នាក់ ឈ្មោះ ឌុំ រីដា ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

ឌុំ រីដា នាងគឺជាកូនល្អ សិស្សល្អ មិត្ដល្អ និងជានិស្សិតដែលទទួលបាន អាហារូបករណ៍ពីសាកលវិទ្យាល័យ ផារ៉ាហ្គន អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់ ដែលមនុស្សគ្រប់គ្នាដែលបានស្គាល់រូបនាង គឺសុទ្ធសឹងតែកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់នាង ដោយសិក្សាបណ្ដើរ និងធ្វើការបណ្ដើរទៀតផង។

ទទឹមនឹងនេះផងដែរ សមត្ថកិច្ចបានប្រាប់ឱ្យដឹងពីហេតុការណ៏នេះថា៖”មុនពេលមានគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយនេះ នារីបង្ករួមជាមួយ មិត្តភក្តិចំនួន៤នាក់ បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបអីនៅ ក្នុងហាងរួចហើយ នារីបង្កបានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅរហូតបង្កគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់នេះតែម្តង។”

បន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជន និងមានការអត្ដរាគមន៏ពីសំណាក់ថ្នាក់ដឹកនាំមក ឪពុករបស់ជនបង្កនោះគឺ លោក យិន ហ្គិច ក៏ចូលខ្លួន មកសារភាពកាលពីថ្ងៃទី២៧ នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រាជធានី ភ្នំពេញ ដោយឯកឧត្ដម ស ថេត បានទុករយៈពេល ៣ថ្ងៃ ដើម្បីឱ្យជនបង្ក(យិន ម៉ាណា) ចូលខ្លួន មកទទួលទោស បើមិនចូលមកទទួលទោសនោះទេ សមត្ថកិច្ចជំនាញ នឹងចាត់ការតាមនីតិវិធី។

ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក ផែង វណ្ណៈ បានឱ្យដឹងនាព្រឹកនេះថា៖”នៅវេលាម៉ោង​ ៧:៣០​ នាទី​ ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ លោក​ យិន​ ង៉ិច​ បាននាំកូនស្រី​ឈ្មោះ​ យិន​ ម៉ាណា​ មកប្រគល់ជូននគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​ ដើម្បី​អោយនគរបាលចាត់ការតាមនិតិវិធី​ច្បាប់​។ ខណៈ​ពេល​នេះ​សមត្ថកិច្ច​នគរបាល​កំពុងធ្វើ​សាកសួរជនបង្ករ​ យិន​ ម៉ាណា​ ដែលបានបេីករថយន្តបង្ករគ្រោះថ្នាក់​ បណ្ដាល​អោយស្លាប់និស្សិតម្នាក់​កាលពីរសៀលថ្ងៃទី​ ២៦​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​”៕

For More Videos Amazing