រន្ធត់​ចិត្ត​ណាស់​! ក្មេងប្រុស​ម្នាក់​ មុនពេលស្លាប់​ បាននិយាយពាក្យ​មួយម៉ាត់​ ធ្វេីឲ្យ​ក្រុម​គ្រូពេទ្យ​ស្រក់ទឹកភ្នែក​ និងបានឱន​គោរព​…

វាពិតជា​រឿងមួយដ៏​អស្ចារ្យ​ ខ្លាំង​ណាស់​ សម្រាប់​ក្មេង​ប្រុសម្នាក់​ ដែលមានអាយុ​ទេីបតែ​ ១១​ឆ្នាំ​ ក៏ត្រូវបាន​បាត់បង់​ជីវិត​ ដោយសារ​តែមាន​ជំងឺ​ដុំសាច់ក្នុងខួរក្បាល​។ ក្រោយ​ពី​ក្មេង​រូប​នេះ​បានស្លាប់​ភ្លាម​ៗ​រួច​មក​ ក្រុម​គ្រូពេទ្យ​ជាច្រើន​ បាន​រន្ធត់​ចិត្ត​ និង​ក្តុកក្តួល​ជាខ្លាំង​ និងបាន​នាំគ្នា​ឱនគោរពដល់ក្មេង​ប្រុសនេះទៀតផង។

កាលមុនពេលស្លាប់​ ក្មេងប្រុស​រូបនេះធ្លាប់មានក្តីប្រាថ្នាថា​ ចង់ក្លាយខ្លួន​ទៅជា​គ្រូពេទ្យ​ ក្នុង​គោលបំណង​ដេីម្បី​ជួយសង្គ្រោះ​ទៅដល់មនុស្សជាច្រេីន​ តែអ្វីដែលគិតស្រមៃនោះ​ វាមិនអាចក្លាយទៅជា​ការពិត​បានឡេីយ​ ព្រោះតែក្មេងប្រុសរូបនេះមាន​អាយុ​ខ្លី​ពេក​ ទេីបមិនអាច​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​បាន។

អ្វីដែល​ក្មេងប្រុស​នេះអាចធ្វេីបាន​មុនពេលស្លាប់​ ដេីម្បី​ជួយ​សង្រ្គោះ​ ដល់មនុស្សជាច្រេីនបាននោះ​ គឺបរិច្ចាគសរីរាង្គរបស់គាត់ “ខ្ញុំសូមបរិច្ចាគសរីរាង្គរបស់ខ្ញុំ ដើម្បីជាប្រយោជន៍ អាចទៅជួយសង្គ្រោះជីវិតមនុស្ស​បានច្រើននាក់ទៀត”។​ គ្រួសាររបស់ក្មេង​ បានឲ្យដឹងថា នេះជាបំណងប្រាថ្នារបស់គាត់​ ដែលចង់ជួយសង្គ្រោះមនុស្សគ្រប់គ្នា ជីវិតគាត់មួយអាចជួយបានច្រើនជីវិត។