ស្ទេី​លស់​ព្រលឹង​! កំពុងតែ​មេីល​ទូរទស្សន៍​ ស្រាប់​តែ​លឺសម្លេងប្លែកៗនៅក្នុង​ជញ្ជាំង​ ក៏វាយ​ជញ្ជាំង​មេីល​ មានអីជួបរឿងស្មាន​មិនដល់…(មានរូបភាព)

កាលពី​កន្លងទៅនេះ​ មានហេតុការណ៏​ដ៏​ចម្លែកមួយ​ ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយមាន​ពស់​ថ្លាន់​មួយក្បាលយ៉ាងធំ​ បានវាល​ចូលទៅក្នុង​ជញ្ជាំង​បង្អួច​ បង្ក​ឲ្យ​ម្ចាស់ផ្ទះ​ មានការ​ភ័យខ្លាច​ជាខ្លាំង​ ក៏បានរាយ​ការណ៍​ទៅកាន់​ក្រុម​អ្នកជំនាញ​ចាប់ពស់​ អោយចុះមកចាប់​ភ្លាមៗ​តែម្តង។

បេីតាម​ការ​រៀបរាប់​ពី​ម្ចាស់​ផ្ទះ​ បានធ្វេីការ​បញ្ជាក់​ថា​ មុនដំបូងនោះ​ គាត់​បាន​អង្គុយ​មេីល​ទូរទស្សន៍​នៅក្នុង​ផ្ទះ​ ស្រាប់​តែ​ឮសម្លេង​គ្រោកក្រាកនៅក្នុង​ជញ្ជាំង​ក្បែរបង្អួច​ ក៏បាន​យក​ញញួរ​ទៅវាយ​ជញ្ជាំង​ ស្រាប់​តែ​ប្រទះឃេីញ​ពស់ថ្លាន់​យ៉ាង​ធំនៅក្នុងនោះ​ បានធ្វេីឲ្យ​គាត់​មានការ​ភ្ញាក់​ផ្អើល​ និងមានការ​ងឿងឆ្ងល់​ជាខ្លាំង​។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ បាននាំគ្នាវិភាគវែកញែកយ៉ាងច្រើន ថែមទាំងបាន​ចោទជាសំណួរថា ចូលទៅនៅបានយ៉ាងម៉េចទៅ? អ្នកខ្លះជឿជាក់ថា ពស់ចូលផ្ទះបែបនេះ​ នឹងនាំលាភសំណាង ចំណែក​ឯ​អ្នកខ្លះទៀត​ បានសួរពីលេខផ្ទះ ដើម្បីយកទៅកាត់លេខឆ្នោតផងដែរ។