ក្រោយពី តុលាការ​សម្រេច​ផ្តន្ទា​ទោស​ លោក​ ថោង​ សារ៉ាត់ អោយជាប់​ពន្ធនាគារ​ អស់មួយជីវិតរួចមក ស្រាប់តែភរិយា​លោក​ ថោង​ សារ៉ាត់ បានចេញមុខនិយាយទាំងទឹកភ្នែកថា….(មានវីដេអូ)

កាលពី​រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចប្រកាសសាលក្រមផ្ដន្ទាទោស លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន​ ៤នាក់ ដែលជា​អង្គរក្ស​ ដាក់ពន្ធនាគារអស់មួយជីវិត​ លេីករណី​បាញ់សម្លាប់​លោកឧកញ៉ា អ៉ឹង ម៉េងជឺ​ ។

ក្រោយពី​លោក​ ថោង​ សារ៉ាត់​ ត្រូវបាន​​តុលាការ​សម្រេច​ឲ្យ​ជាប់​ ពន្ធនាគារ​មួយ​ជីវិត​ នៅ​ពេល​នេះ​ ក្រុម​​គ្រួសារ​សាច់ញាតិ​របស់​លោក​ និង​អង្គរក្ស​កំពុង​តែ​ឈរ​ទ្រហ៊ោយំ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្កឲ្យ​មានការ​ចោមរោម​ពីអ្នក​សារព័ត៌មាន​ជាច្រើន​។

ក្នុង​នោះដែរ​ ភរិយា​របស់​លោក​ ថោង​ សារ៉ាត់​ បាន​លេី​ក​ដៃសំពះ​ជាសាធារណៈ​ មុខមហាជន​ទូទាំង​ប្រទេស​ សុំ​អំពាវនាវ​ដល់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ក្រសួង​យុត្តិធម៌​ មេត្តា​ជួយ​អន្តរាគមន៍​ស្វែងរក​ការពិត​ជូនប្តីរបស់ខ្លួន​ ដែល​ករណី​នេះ​ មិនមែនដូច​ការ​ចោទប្រកាន់​ខាងលេី​នោះទេ​ ។

គួររំលឹក​ដែរ​ថា​ ចំពោះករណី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ​ បានកេីត​ឡេីង​កាលពី​វេលាម៉ោង​ ​៧និង១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ខណៈពេល លោកឧកញ៉ាបានចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើ​ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing