ញាក់សាច់តែម្តង! នេះគឺជាប្រវត្តិពិត របស់លោកម្ចាស់ ប៉ាវ ចិន បើចង់ដឹងច្បាស់ថានេះគឺជារឿងពិត ឬប្រឌិត សូមស្តាប់ទាំងអស់គ្នា….(មានវីដេអូ)

ក្រោយពីមានរឿងហេតុ កើតឡើងជារឿយៗ បង្កឲ្យប្រជាពលរដ្ឋរងភាពអយុត្ថិធម៌រហូតមក ដោយកាលពីពេលថ្មីៗនេះផងដែរ មានសមត្ថកិច្ចមួយចំនួន អាងខ្លួនមានអំណាច ព្រមទាំងអាងខ្លួនមានខ្សែអ្នកមានអំណាចនៅពីក្រោយនោះ បានវាយ បាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ យ៉ាងសាហាវព្រៃផ្សៃ រហូតធ្វើឲ្យសម្ដេច ហ៊ុន សែន បានប្រកាសឲ្យទាំងអស់នោះចេញមុខមកដោះស្រាយបញ្ហានេះភ្លាម ហើយនៅក្នុងពេលនោះផងដែរ សម្ដេច បានស្នើរឲ្យគ្រប់ស្ថាប័នទូរទស្សន៏ទាំងអស់ គួរតែចាក់បញ្ចាំងរឿង លោកម្ចាស់ ប៉ាវចិន ឬ តុលាការមុខដែក ឡើងវិញ ដើម្បីអោយមន្រ្ដីទាំងអស់យកគំរូតាមរឿងមួយនេះ។

ដោយឡែកប្រិយមិត្តជាច្រើន ប្រហែលមិនទាន់ដឹងច្បាស់ថារឿងនេះជារឿងពិត ឬគ្រាន់តែរឿងប្រឌិតឡើយ ទន្ទឹមនឹងនេះផងដែរ បើយោងតាមប្រភពChannel Youtube មួយបកស្រាយប្រវត្ដិពិតរបស់ប៉ាវចិន គឺមិនមែនជារឿងប្រឌិតឡើង ដោយប្រវត្ដិរបស់គាត់បានសរសេរប្រាប់ឱ្យដឹងថា៖“ឆាកជីវិតពិតរបស់លោកម្ចាស់ ប៉ាវ ចិន ដែលរូបលោកគឺជាមន្រ្ដីរាជការ ដែលមានជីវិតរស់នៅក្នុងសតវត្សទី ១០នៃគ.ស ឬក៏ប្រហាក់ប្រហែលនៅក្នុងសម័យអង្គរ នៃប្រវត្ដិសាស្រ្ដរបស់កម្ពុជាយើងផងដែរ។

សាច់រឿងនៅក្នុងរឿង តុលាការមុខដែក បានដក់ជាប់នៅក្នុងអារម្មណ៏ប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ដោយការសសើរ និងស្ញប់ស្ញែងពីវីរៈភាពតួអង្គរបស់លោក ម្ចាស់ ប៉ាវចិន ដែលបានពុះពារគ្រប់ឧបសគ្គ ស្វែងរកយុតិធម៌ជូនជនរងគ្រោះគ្រប់ស្រទាប់វណ្ណៈ។ រាល់ឈុតឆាកនីមួយៗ បានបង្កប់នូវអាថ៌កំបាំងចាក់ស្រេះ ហើយក៏បានបង្ហាញនូវទស្សនភាពសប្បាយរីករាយ ទុក្ខសោក រួមទាំងសេចក្ដីស្នេហាជូតចត់ នឹងផ្អែមល្ហែមរាប់សិបជំពូក។

វគ្គនីមួយៗនៃផ្ទៃរឿង សុទ្ធសឹងតែអាចយកមកធ្វើការត្រិះរិះពិចារណា សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅទូទៅ តាំងពីសម័យបុរាណ មកដល់បច្ចុប្បន្ននេះ បានយ៉ាងប្រសើរទៀតផង។ រហូតមកដល់ពេលបច្ចុប្បន្ននេះ រឿងរ៉ាវខ្សែជីវិត នៃលោកម្ចាស់ ប៉ាវចិន ត្រូវបានកត់ត្រាយ៉ាងពិសេស នៅបោជនីយដ្ឋានមួយកន្លែង ដែលជាទីបញ្ចុះសពរបស់គាត់ ស្ថិតនៅទីក្រុងហឺបៃ ខេត្ដ អានហ៊ុយ នៃភាគកណ្ដាលនៃប្រទេសចិន ដែលមានចំងាយប្រហែល ៣០០គីឡូម៉ែត្រនៃភាគខាងលិច នៃទីក្រុងសៀងហៃ។

បច្ចុប្បន្ននេះបោជនីយដ្ឋានបញ្ចុះសពរបស់លោក ម្ចាស់ ប៉ាវចិន បានក្លាយទៅជាបោជនីយដ្ឋាន និងជារមនីយដ្ឋានទេសចរណ៏ប្រវត្ដិសាស្ដ្រដ៏ពេញនិយមបំផុតនៃទីក្រុង ហឺបៃ សម្រាប់ភ្ញៀវទេសចរណ៏ ជនជាតិចិន ព្រមទាំងភ្ញៀវទេសចរណ៏ជនជាតិបរទេសផងដែរ។ ក្នុងមួយជីវិតរបស់លោកម្ចាស់ ប៉ាវចិន លោកបានបំពេញភារកិច្ច ជាមន្រ្ដីរាជការរហូតទៅដល់ចាស់ជរា គាត់មិនបានបន្សល់ទុកនូវទ្រព្យសម្បត្ដិដ៏ស្ដុកស្ដុមដូចមន្រ្ដីនានានោះឡើយ។

ក៏ប៉ុន្ដែគាត់បានទិញដីធំល្មម ប្រហែល២ហិចតា នៅក្បែរបឹងធម្មជាតិប៉ុណ្ណោះ ទុកសម្រាប់សង់ស្នាក់នៅ ពេលដែលគាត់ចាស់ជរា ដែលបច្ចុប្បន្នស្ថិតនៅចំកណ្ដាលទីក្រុង ហឺបៃ។ ដីកម្មសិទ្ធរបស់លោកម្ចាស់ប៉ាវ បច្ចុប្បន្នគឺជាទីកន្លែងបញ្ចុះសពរបស់គាត់ នៃក្រុមគ្រួសារគាត់ផ្ទាល់ ដែលភាពខុសគ្នាគឺមុង ឬក៏ផ្នូររបស់លោកម្ចាស់ប៉ាវចិន ធំជាងគេ ព្រោះមុននៅពេលលោក ស្លាប់ បានទុកពាក្យបណ្ដាំចុងក្រោយមួយ ដោយស្នើរអោយញាិត និងរាជការឲ្យជួយយកដីដែលនៅភូមិកំណើតរបស់គាត់ មកចាក់ពូនជាមុង ដើម្បីបញ្ចុះសពគាត់ នៅពេលដែលគាត់ស្លាប់ទៅ”៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing