ឯកឧត្ដម​ ស​ ថេត​ ប្រកាស​ដោះស្រាយ​ និង​ជំរុញ​គោលដៅ​ការងារ​ចរាចរ​ ដោយ​មាន​ចំណុច​ធំៗ​ជាច្រើន​…

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពី​បាន​ផ្ទេរ​តំណែង​មក​កាន់​រាជធានី​ភ្នំពេញ​ បាន​ធ្វេីឲ្យ​មជ្ឈដ្ឋាន​មហាជន​ មាន​អំណរសាទរ​ជាខ្លាំង​ ក្រោយពី​ឯកឧត្ដម​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់​ទ្រាយ​ធំ​ ក៏ដូចជា​ដោះស្រាយ​ និង​ជុំវិញ​អំពី​បញ្ហា​ផ្សេង​ៗ​នៅក្នុង​សង្គម​ផងនោះ។

ដោយឡែក​ នៅ​មុន​នេះ​បន្តិច​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​ ឯកឧត្ដម​ ស​ ថេត​ បាន​ធ្វេីការ​លេីកឡេីង​បញ្ជាក់​ថា៖​ ខ្ញុំបានដឹកនាំកិច្ចប្រជុំប្រចាំខែ​ ដេីម្បីស្តាប់រាល់មតិយោបល់​និង បញ្ហាប្រឈមនានាពីប្រធានគោលដៅចរាចរ​ និងមន្រ្តីនគរបាលចរាចរដែលអនុវត្តផ្ទាល់តាមគោលដៅ។ ខ្ញុំបានដោះស្រាយ​ និងផ្តល់យោបល់ជាច្រេីន​ ក្នុងគោលដៅជំរុញអោយការងារចរាចរកាន់តែល្អ​ ដូចជា:

-ស្តាប់មតិពីប្រធានគោលដៅ​ចរាចរ​មួយចំនួន​ បានដឹងថាគោលដៅរបស់ពួកគាត់​ ភាគច្រេីនស្នេីបន្ថែមកម្លាំង​ ព្រោះគោលដៅខ្លះ​ មានតែកម្លាំងតែ៣នាក់​ ហេីយកម្លាំងចាស់ៗ​ ភាគច្រេីន​ មានជម្ងឺ​ទឹកនោមផ្អែម​ និងចាស់ជរាជាដេីម
-​ ផ្តល់រថយន្ត៣គ្រឿងដល់ក្រុមអន្តរាគមន៍ចរាចរ​ ដេីម្បីអោយពួកគាត់ងាយចល័តទៅដោះកន្លែងកកស្ទះខ្លាំង

-កំពុងគិតរកកន្លែងអោយមន្រ្តីនគរបាលចរាចរស្នាក់នៅកន្លែងគោលដៅតែម្តង​ ដេីម្បីដោះស្រាយបញ្ហាកកស្ទះ​ និងទប់ស្កាត់បទល្មេីសផ្សេងៗទៀត
-ត្រូវបន្តកែឥរិយាបថ​ និងសំដីត្រូវទន់ភ្លន់​ ដោយមិនត្រូវអង្គុយលេីម៉ូតូ​ ឬចុចទូរស័ព្ទ​ ខណ:ដែលផ្លូវកំពុងកកស្ទះឡេីយ
-ត្រូវឈលេីគំនូសថ្មេីជេីង​ ដេីម្បីអប់រំពលរដ្ឋអោយគោរពច្បាប់ចរាចរ

-អរគុណដែលប្រធានគោលដៅចរាចរដែលលេីកឡេីងបញ្ហាចំៗ
-ពេលផាករថយន្តគ្រប់ប្រភេទ​ ត្រូវអោយឡានអែបស្តាំ​ កុំនៅកណ្តាលផ្លូវ​
-ការដាក់ទីតាំងអចិន្រ្តៃយ៍​ក្នុងការឃាត់រថយន្តធុនធំ​ មាន៣គោលដៅ​ ដូចជាផ្លូវហាណូយ​ ផ្លូវ២០០៤​ និងផ្លូវជាតិលេខ១

-ខ្ញុំនឹងទាក់ទងទៅប្រធានគោលដៅចរាចរផ្ទា​ល់នៅពេលដឹងថាមានរថយន្តធុនធំចូលគោលដៅណានោះ
-ត្រូវបន្តត្រួតពិនិត្យគ្រឿងស្រវឹងជាប្រចាំ​ ដេីម្បីទប់ស្កាត់រាល់បទល្មេីស
-កំណត់ពេលវេលា​ ប្រជុំជាប្រចាំខែដេីម្បីដោះស្រាយរាល់បញ្ហាប្រឈម
-ត្រូវត្រៀមខ្លួនសម្រាប់កិច្ចប្រជុំអាស៉ីអឺរ៉ុប