គ្រាន់តែ ១យប់សោះ លុយប្រហែង ១លានដុល្លា ត្រូវបានបាត់បង់ខ្ទេចគ្មានសល់ ដោយសារតែ….

កាលពីយប់ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩​ ប៉ុន្មា​នថ្ងៃមុននេះ​ មានខ្យល់​កន្ត្រាក់​ដ៏ធំមួយ​ ដែលមានលាយឡំជាមួយ​ភ្លៀង​ បាន​បក​ស្រោចស្រព​មកលេីដំណាំ​ចេកអំបូង​ពណ៌​លឿង របស់​ក្រុមហ៊ុន​អង្គ​របា​ណា​ណា បាន​បំផ្លាញ​ ក៏ដូចជា​បណ្តាល​ឲ្យ​ខូចខាត​អស់​ ៦០​ហិ​កតា និង​ដួល​រលំ​ដើម​ចេក​អស់​ប្រមាណ​ជិត​ ​៦០,០០០​គុម្ព ។

ចំពោះ​ហេតុការណ៍ខ្យល់​បក់​បោកខាងលេីនេះ​ បានកេីត​ឡេីង​នៅ​ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង។ បេីតាមការ​បញ្ជាក់​ពី​លោក​ សូ​មិត្ត តំណាង​ក្រុមហ៊ុន​អង្គ​របា​ណា​ណា បានធ្វេីការ​បញ្ជាក់​ ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹងថា​ ចំពោះ​ដេីមចេកដែលកំពុងមានផ្លែ​ និង​បំផ្លាញ​ផ្ទះ​ស្នាក់​នៅ​របស់​កម្មករ​អស់​មួយ​ចំនួន គិត​ជា​ទឹកប្រាក់​ខាតបង់​ ​ប្រហែលជា​ ១​លាន​ដុល្លារ ។

គួរបញ្ចាក់ដែរថា​ រាល់ដំណាំចេកចំនួន​ ៦០ហិចតា​ដែលរងការខូចខាតនេះ​ គឺក្រុម​ហ៊ុន​នឹង​កាប់អាដេីមណាបាក់ចោល​ នឹងទុកឲ្យវាដុះមកដូច​ធម្មតា​វិញ​ ខណៈ​ផ្លែ​ចេក​ដែល​ចាស់​ អាច​ប្រមូល​ផល​បាន គឺ​ប្រមូល​ផល ដើម្បី​នាំ​ចេញ​ធម្មតា។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​រូបភាព​ដូច​តទៅ​។