ពិតជាគួរអោយសរសើរមែន! យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត បានរក្សាចំណងស្នេហ៍បានយ៉ាងល្អ ក្នុងរយះពេល…..

អតីតតារាចម្រៀងរួមជំនាន់ និងជាមិត្ដរួមផលិតកម្មជាមួយអ្នកនាង យក់ ឋិតរដ្ឋា កាលពីជាង១៤ឆ្នាំមុន នោះគឺ លោក ឃុំ ប៉ុណ្ណាដែត បានចាប់ដៃគ្នាសាងចំនងស្នេហ៏យ៉ាងស្អិតរមួត និងបានរួមរស់នៅជាមួយគ្នាបន្ទាប់ពីរៀបពិធីមង្គលការរួច អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានបន្សល់ទុកចំនងស្នេហ៏ ដោយមានកូនប្រលែងលេងចំនួន ៣រូបមកហើយ។

យ៉ាងណាមិញ ចំនងស្នេហ៏អ្នកទាំងពីរ ជាតារាចម្រៀងដូចគ្នានេះ ពិតជាមានចំនងស្នេហ៏យ៉ាងរឹងមាំ ដោយពុំធ្លាប់មានលេច​ឮថា​ជួប​ភាព​រកាំរកូស ​ដោយ​ប្រការ​ណាមួយ​ឡើយ ពោល​ គឺមាន​សុភមង្គល​តាំងតែ​ពី​រៀបការ​មកម្ល៉េះ រហូតដល់ថ្នាក់ធ្វើអោយមហាជន ទាំងក្នុងស្រុក និងក្រៅប្រទេសសរសើរមិនដាច់ពីមាត់ ចំពោះសុភមង្គលក្នុងក្រុមគ្រួសារនេះណាស់។

ជាមួយគ្នានេះដែរ ក្រឡែកមកនិយាយពីអ្នកទាំងពីរ បានសម្រេចចិត្ដលះបង់ភាពនៅ លីវ ដោយចាប់ដៃគ្នាបោះជំហានចូលទៅក្នុងរោងការវិញ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេលមិនតិចឆ្នាំនោះឡើយ។ តើប្រិយមិត្ដអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នៅចាំបានទេ កាលពេលដែលអ្នកទាំងពីរ ជ្រើសរើសរស់នៅជាមួយគ្នា (រៀបអាពាហ៏ពិពាហ៏) រយៈពេលប៉ុន្មានឆ្នាំមកហើយ?

ជាការពិត និងគួរអោយកោតសរសើរពិត ភាពស្ម័គ្រស្មោះរបស់គូរស្នេហ៏តារាចម្រៀងមួយគូរនេះ (លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា) ដែលអ្នកទាំងពីរអាចរក្សាសុភមង្គល ចំនងអាពាហ៏ពិពាហ៏ បានរហូតដល់១២ឆ្នាំ ជាងមកហើយ ដែលអ្នកទាំងពីបានឲ្យចាស់ទុំទាំងសងខាងដឹងលឺ និងបានសំពះក្រាបផ្ទឹម តាមប្រពៃណីទំនៀមទំលាប់ខ្មែរ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០០៦មកម្លេះ។