ក្រោយពីកូនប្រុសលោកមេប៉េអឹមខេត្តក្រចេះ ដេីរវ៉ៃគូរជម្លោះឥតញញើតដៃ និងបានយកកាំភ្លើងជ្ជង់គេទៀតនោះ ស្រាប់តែលោកឧកញ៉ា ហ៊ុន ជា បានចេញមុខមានប្រសាសន៍ថា….

ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​បាន​ទទួល​ជ្រាប​រួចមកហេីយ​ អំពី​ករណី​វាយតប់គ្នាមួយ​ ដែលមន្ត្រី​កងរាជអាវុធហត្ថម្នាក់​ឈ្មោះ​ សាន​ សុខុម​ ពាក់​សក្ត័​ ៤ បានដក​កាំភ្លើង​ និងវាយ​ជនរងគ្រោះ​ ២នាក់នៅ​ហាង​អ៊ីនធឺណិត​មួយកន្លែងក្នុង​ខេត្ត​កំពង់​ចាម​ បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ពេញ​បណ្តាញ​សង្គម​ហ្វេសបុក​ តែម្តង​។

ដែលនេះជា​ការ​បង្ហោះ​វីដេអូ​ជាក់ស្តែង​តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Makara Meach​ អមជាមួយ​សារ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «ខ្ញុំបាទសូមគោរព​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ និង ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្ត​ កំពង់ចាម​។ នេះជាវិដេអូ ដែលកូនប្រុសមេប៉េអឹមខេត្ត​ ក្រចេះ​ ឈ្មោះ​ សាន​ សុខុម​(អហ​ សក្ក័4) ដែលបានដកកាំភ្លេីងភ្ជង់​ គំរាម​

និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំ​ នៅកន្លែងអុីនធឺណែតមួយ​ នៅក្នុងទីរួមខេត្ត​ កំពង់ចាម​ អាស្រ័យដូចដែរ​ បានរៀបរាប់ខាងលេីសូមឯកឧត្តម​ ប្រេីកន្តាប់ដៃដែក​ បំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់អានេះអាងឪវា​ ធ្វេីធំដេីរវ៉ៃគេច្រេីនណាស់​ សូមបងប្អូន​ ដែលបានរាប់អានខ្ញុំ​ ជួយស៊ែរម្នាក់មួយមក​ ដោយក្តីអនុគ្រោះ​ »។

ជាមួយគ្នា​នេះដែរ​ លោក​ឧកញ៉ា​ ហ៊ុន​ ជា​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ បានធ្វេីការ​លេីកឡេីងថា​៖​ «Good morning everyone បើរឿងហ្នឹងពិតមែនច្បាស់ជាជួបនឹង (អភិក្រម ៥ មុខហើយ) មានកងកំលាំងច្រើនណាស់​ ដែលគ្មានខ្សែធំ​ ហើយពួកគាត់ចង់បានការងាល្អ​ ដំណែងធំហើយល្អៗ ដើម្បីបំរើប្រទេសជាតិ តោះគុយទាវ តែក្ដៅៗ បងប្អូនខ្មែរ »។

For More Videos Amazing