ចប់ហើយបើនៅតែបែបនេះ! ល្ខោន​ស្រមោល​ស្បែក​ធំ​ ពេលថ្ងៃសំដែងមានភ្ញៀវតែពីរនាក់ លោកព្រះបើ….(មានរូបភាព)

ល្ខោន​ស្រមោល​ស្បែក​ធំ​ គឺជា​ល្ខោន​មួយប្រភេទ​របស់​ខ្មែរ​ ដែលមានវ័យ​ចំណាស់ជាងគេំផុត​ ក្នុង​ចំណោម​ប្រភេទ​ល្ខោន​ដទៃទៀត​ ហេីយចំពោះប្រភេទល្ខោនស្បែកធំមួយនេះ​ មានដេីមកំណេីតតាំងតែពី​ សតវត្សរ៍ទី​ ១​ មកម្លះ​ ចំណែក​ឯ​ដេីមកំណេីតវិញ​ បេីតាមការ​ស្រាវជ្រាវ​បានបង្ហាញង​ថា

ល្ខោន​ស្រមោល​ស្បែក​ធំ​ ជា​សិល្បៈ​ដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំ ត្រូវ​បាន​នាំចូលពីប្រទេស​ឥណ្ឌា​ នៅដេីម​សតវត្សរ៍ទី​១​ នៃ​គ្រិស្តសករាជ​ ពោលគឺ​សិល្បៈ​ស្បែក​ មានដេីមកំណេីតចេញពី​ប្រទេស​ឥណ្ឌា​ភាគ​ខាងត្បូង​។ ដោយឡែក​ មកដល់​បច្ចុប្បន្ន​នេះ​ គេសង្កេត​ឃើញថា​ ល្ខោន​ស្រមោល​ស្បែក​ធំ

ហាក់បីជា​មានភាព​ស្ងប់ស្ងាត់​ជាខ្លាំង​ មិនសូវមាន​អ្នកទៅ​ទស្សនា​កម្សាន្ត​នោះទេ​ ដែលនេះគឺជា​ក្តី​បារម្ភ​មួយ​ អាច​ប្រឈម​មុខ​នឹងការបាត់បង់។ ជាក់ស្តែង​កាលពី​យប់មិញ​នេះ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​ឈ្មោះ​ Sovannphum Arts Association បានធ្វេីការ​បង្ហោះ​ជា​រូបភាព​ ក្នុង​ទិដ្ឋភាពនៃ​ការ​សម្តែង​ ដែលមានមនុស្ស​ចូលទស្សនា​ត្រឹមតែ​ ២នាក់​ប៉ុណ្ណោះ​ នឹងមានការ​លេីកឡេីងថា​៖

“ពេលថ្ងៃសំដែង​ មានភ្ញៀវតែពីរនាក់ លោកព្រះ​ បើរាល់សប្តាហ៏តែអញ្ចឹងធ្វើមិចទៅ”។ ជាមួយគ្នានេះ​ដែរ​ មហាជនខ្មែរ​មួយ​ចំនួ​ន​បាន​បញ្ចេញ​ជាមតិ​យោបល់​ថា​ គួរ​តែ​មានការ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ទេសចរណ៍​ ជំរុញ​ការ​ផ្សព្វផ្សាយ​ និងស្វែងរកទីផ្សារ​ជាដេីម​ ទេីប​អាច​ទទួល​បាននូវ​លទ្ធផល​ល្អប្រសើរ​ជាងនេះ​។