ស្អាត​កប់​តែម្តង​! អាពាហ៍ពិពាហ៍​ដ៏​ប្រណិត​ ដែលមានការ​ចូលរួម​សុទ្ធ​តែ​អ្នកធំ​ៗ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​…(មានវីដេអូ​)

កាលពី​ពេលថ្មីៗនេះ​ អាពាហ៍ពិពាហ៍​មួយ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ជាច្រើន​មានការចាប់​អារម្មណ៍​ជាខ្លាំង​ ដោយ​សារ​តែ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ទាំង​មូល​ មានការរៀបចំយ៉ាង​ប្រណិត​ ទាំងការថតរូប​ និង​វីដេអូ​ អ្វីដែល​កាន់​តែ​ពិសេសនោះ​ បេីនិយាយពី​កូន​កំលោះ​ និងកូនក្រមុំ​ ពិតជាមានរូប​សម្រស់​ស្រស់​ស្អាត​ និង​ស្រស់​សង្ហា​ខ្លាំង​ណាស់​។

មួយ​វិញ​ទៀតនោះ​ ក៏មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ និងអ្នក​ធំៗជាច្រេីន​ ជាពិសេស​នោះ​ ក៏មាន​ការ​អញ្ញើញ​ចូលរួម​ជា​មហា​កិត្តិយស​ ពីសំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ផងដែរ​ ។ ជាមួយគ្នា​នេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ KongHeng Triv ដែលជា​កូន​កំលោះ​ បានធ្វេីការ​បញ្ជាក់​ថា៖​

ថ្ងៃ 16 & 17 ខែ 03 ឆ្នាំ 2019​ ខ្ញុំបាទ និង ភរិយា រួមទាំងក្រុមគ្រួសារ​ ទាំងសងខាង សូមសម្តែងនូវ កត្តញ្ញូតាធម៌ គោរពថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមាន​ ដ៏ឧត្តុងឧត្តមរបស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង ភ្ងៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញ​ ជាមហាកិត្តិយសដ៏ធំធេង​ ចូលរួមអបអរសាទរ​ ពិធីមង្គលអាពាហ៍ពិពាហ៍របស់យើងខ្ញុំទាំងពីរ ដែលបានញុំាងឲ្យពិធីនេះ​

កាន់តែ​អធិកអធម​ថែមទៀត និង ជាសក្ខីភាពបញ្ជាក់អំពី​ ការលើកទឹកចិត្តស្រឡាញ់​ រាប់អានដ៏កក់ក្តៅ នាំមកនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គលដល់ក្រុមគ្រួសារយើងខ្ញុំ​ ទាំងមូលផងដែរ ហើយខ្ញុំបាទ រួមទាំងក្រុមគ្រួសារទាំងមូល​ ក៏សូមខន្តី អភ័យទោស​ ចំពោះការទទួល បដិសណ្ឋារកិច្ច បើសិនជាមានចន្លោះខ្វះខាត​ ដោយប្រការណាមួយ សូមមេត្តាយោគយល់ និង អធ្យាស្រ័យដោយក្តីអនុគ្រោះ។

ជាចុងក្រោយ ខ្ញុំបាទ និងភរិយាព្រមទាំងក្រុមគ្រួសារទាំងមូល សូមប្រសិទ្ធពរបវរ មហាប្រសើរជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ងៀវកិត្តិយសទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងជួបនូវពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ និងភរិយារួមទាំងក្រុមគ្រួសារទាំងមូល សូមអរគុណ!

សូមទស្សនាវីដេអូខាងក្រោម