ទីបំផុតរកមូលហេតុឃើញហើយ នៃការដាច់ភ្លើង នៅសង្កាត់ភ្នំពេញថ្មី, ទឹកថ្លា, បឹងកក់ទី២ និង សង្កាត់ទួលសង្កែ គឺដោយសារតែ…..

ក្នុងថ្ងៃនេះផងដែរ ការដាច់ចរន្ដអគ្គិសនី នៅតែបន្ដ ដែលបានធ្វើអោយប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមតំបន់នោះហាក់មានការត្អូញត្អែរជាខ្លាំង ដោយពុំមានភ្លើងប្រើប្រាស់ ស្ថិតនៅតំបន់មួយចំនួនដូចជា សង្កាត់ភ្នំពេញថ្មី (២)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (៣)សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (៤)ភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អគ្គិសនីកម្ពុជា បានប្រាប់ពីមូលហេតុនៃការដាច់ចរន្ដអគ្គិសនី ដោយបានប្រាប់ឱ្យដឹងថា៖”ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្ត អគ្គិសនីពីអនុស្ថានីយទី៥(GS5-F16) មូលហេតុ ដោយសារមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖

(១)ភូមិភ្នំពេញថ្មី ភូមិពោងពាយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី (២)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (៣)សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (៤)ភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យឆាប់មានចរន្តអគ្គិ

សនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០២:០០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ រាជធានីភំ្នពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩”៕

For More Videos Amazing