អ្នកនាងស្រី អូន បាននាំយកថវិកា ជូនទៅដល់អង្គការ អាហ្វេសុីប ទុំឌី នូវទំហំទឹកប្រាក់ចំនួន…

មុននេះបន្ដិច យោងតាមរយៈគេហទំព័រហ្វេសប៊ុក បងស្រីអូន បាននាំយកថវិកាមួយចំនួន ដើម្បីជួយទៅដល់កុមារី ដែលត្រូវបានគេរំលោភបំពាន (ឪពុកដែររំលោភកូន ម្ដាយដែរកាត់កាលកូន និងលក់កូន និងបុរសៗដែររំលោភក្មេងៗ)ជាដើម។ ជាមួយគ្នានេះដែរ បងស្រីអូន បានសរសេរសារ ដែលរៀបរាប់ពីអារម្មណ៏ឈឺចាប់ មួយចំនួនដែលមានខ្លឹមសារថា៖

“សូមផ្ញេីរសារដ៏ឈឺចាប់មួយនេះ ទៅកាន់ឪពុកដែររំលោភកូន ម្ដាយដែរកាត់កាលកូន និងលក់កូន និងបុរសៗដែររំលោភក្មេងៗ សូមជួយស៊ែរអោយបានច្រេីនៗផង នាងខ្ញុំបាននាំថវិការខ្លះមកជួយដល់កូនៗ តាមការសន្យាជាមួយកូនៗដែររងគ្រោះដោយការរំលោភបំពាន នៅអង្គការអាហ្វេសុីបទុំឌី ម៉ាក់មិនទុកកូនៗចោល ម៉ាក់ឆ្លៀតប្រេីពេលវេលា របស់ម៉ាក់ជាមួយកូនៗ ម៉ាក់នឹងទៅអោបកូនៗ អោយបានច្រេីន ព្រោះកូនៗតែងតែប្រាប់ម៉ាក់ថា សូមអោយអោបកូនៗអោយបានច្រេីន ព្រោះកូនចង់បានភាពកក់ក្ដៅ។

ពេលដែរលាកូនមកផ្ទះវិញកូនៗ តែងតែសួរមកខ្ញុំថា ម៉ាក់ថ្ងៃណាមកទៀត ម៉ាក់កូនចង់អោបម៉ាក់រាល់ថ្ងៃ ម៉ាក់កូនស្រលាញ់ម៉ាក់ ហេតុអីក៏ម្ដាយបង្កេីតខ្ញុំមិនមកអោបខ្ញុំដូចម៉ាក់ចឹង? ហេតុអីក៏ម្ដាយបង្កេីតខ្ញុំទុកខ្ញុំចោល មិនស្រលាញ់ខ្ញុំចឹង? តេីគាត់មិនដឹងទេថាកូន ត្រូវការម្ដាយប៉ុនណា? កូនមិនដឹងអីទេ ហេតុតែកម្មទេីបកូនត្រូវរងគ្រោះដោយការរំលោភ និងគំរាមសំលាប់ពី ឪពុកបង្កេីត ឪពុកចុង ពីជីតា ពីឪពុកមារ ពីអ្នកជិតខាង។

ហេតុអីម្ដាយខ្ញុំលក់ខ្ញុំ តាំងពីខ្ញុំអាយុ3ឆ្នាំចឹង? ហេតុអីម៉ាក់ស្រលាញ់លុយជាងស្រលាញ់កូនដែរគាត់បង្កេីត?
កូនៗសំណូមពរសូមអោយឈប់ទៅ កុំអោយមានការំលោភនិងជួញដូរកុមារទៀត ព្រោះកូនៗពិតជាឈឺចាប់ណាស់ ស្ទេីរតែមួយជីវិតគ្មានថ្ងៃភ្លេចទេ ណាមួយត្រូវរងគ្រោះដោយការមេីលងាយ រេីសអេីង ស្អប់ខ្ពេីមពីអ្នកជុំវិញខ្លួនទៀត មានកូនៗខ្លះប៉ុនប៉ងសំលាប់ខ្លួនព្រោះតែពិបាកទទួលនិងការឈឺចាប់មួយនេះ។

ពិតជាពិបាកណាស់ក្នុងការជួយជនរងគ្រោះ និង ព្យាបាលមេីលថែជនរងគ្រោះ ដូចច្នេះសូមបងប្អូនទាំងអស់គ្នា ជួយចូលរួមកំចាត់អំពេីនៃការជួញដូរ និងរំលោភបំពានលេីកុមារនិងស្រ្តីភេទផង គ្រប់យ៉ាងអាចធ្វេីទៅបានលុះត្រាតែមានការសហការពីបងប្អូនទាំងអស់គ្នា សូមជួយស៊ែរអោយបានច្រេីនៗផង អង្គការអាហ្វេសុីបទុំឌី។”

For More Videos Amazing