រំភើបចិត្តខ្លាំងណាស់! សន សៀវមី ព្រមទាំងកីឡាករបាល់ទាត់ ជម្រើជាតិ២រូប ស្ម័គ្រចិត្ត លះបង់….

ប្រទេសកម្ពុជារបស់យើង ត្រូវបានជាប់ឈ្មោះថា ជាប្រទេសដែលមានការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៏ច្រើនជាងគេ នៅលើពិភពលោក ដែលនេះគឺជាការព្រួយបារម្ភដ៏ធំមួយ ហើយក៏ជាផលប៉ះពាល់មួយដល់សង្គមជាតិទាំងមូល ព្រោះតែការបើកបរ មិនគោរពច្បាប់ចរាចរណ៏ និងការបើកបរមិនយោគយល់គ្នាជាដើម។

ទទឹមនឹងនេះផងដែរ ការបើកបរក្នុងស្ថានភាពស្រវឹង ដោយមិនគិតពីសុវត្ថិភាព អ្នកដទៃ រថយន្ដធំចូលក្រុង នៅកំឡុងម៉ោងហាមឃាត់ អ្នកបើកបរមិនមានចំណេះដឹងត្រឹមត្រូវ ចេញពីក្រសួងសារធារណការជាដើម ដែលទាំងអស់នេះ ក៏កំពុងតែជាវិធានបទយ៉ាងក្ដៅគគុក ដែលប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកំពុងតែមានការព្រួយបារម្ភផងដែរ។

ដោយឡែកក្នុងរសៀលថ្ងៃមិញនេះ យោងតាមរយៈគណនី ហ្វេសប៊ុក ប្រធានសមាគមន៏សិល្បករខ្មែរ លោក ហេង ឡុង បានបង្ហាញពីទិដ្ឋភាពដ៏ល្អមួយ ដោយមានការអញ្ចើញចូលរួមពី អ្នកនាង សន សៀវមុី កីឡាករបាល់ទាត់ លោក រស់ សំអឿន លោក ស៊ូ យ៉ាទី ព្រមទាំងគូរស្នេហ៏ លោក ហេង ឡុង អ្នកនាង ចន ច័ន្ទលក្ខិណា។

ដែលនៅក្នុងទិដ្ឋភាពនោះ ពួកគេបានចំណាយពេលវេលាដ៏មានតម្លៃ ដើរចែកមួកការពារសុវត្ថិភាព ហើយលោក ហេង ឡុងបានសរសេរថា៖”ខ្ញុំមិនដែលភ្លេចទឹកចិត្តស្រលាញ់សង្គមរបស់ពួកគាត់ទាំងបីឡើយ ស្ម័គ្រចិត្ត លះបង់ពេលវេលាក្រោមកណ្តាលថ្ងៃត្រង់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អរគុណសម្រាប់ការ ស៊ែរចែករំលែកលើកទឹកចិត្ត ដ៏គួរឲ្យគោរពរបស់ពួកគាត់”៕

For More Videos Amazing