ឯកអគ្គរាជទូតជប៉ុន បានចូលរួម​រំលែក​ទុក្ខ​ ដល់​ក្រុម​គ្រួសារ​សព​ អ្នក​រត់​តាក់ស៊ី​ ដែលត្រូវ​បាន​ជន​សង្ស័យ​អារ.កស្លាប់ ដោយលោកថ្លែងថា​…

ក្រោយពីទទួលបាន​ព័ត៌មាន​អំពី​ករណី​ប្លន់​លេីអ្នកបើកបររថយន្តឈ្នួល លោក ហ៊ឹម ចាន់ ដែលត្រូវ​បានជន​សង្ស័យ​ជាជនជាតិ​ជប៉ុន​ ២រូប​ បាន​អារ.ក​ជនរងគ្រោះប្លន់​យក​រថយន្ត​​ រួចទម្លាក់​ជនរងគ្រោះ​ចេញពីរថយន្ត​កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩​ បាន​ធ្វេីឲ្យ​ជនជាតិ​ជប៉ុន​ដទៃទៀត​ មានការក្រៀមក្រំ​ និងខ្មាស់អៀនជាខ្លាំង។

ក្នុង​នោះដែរ​ ក៏មាន​ជន​ជាតិ​ជប៉ុន​ដែល​រស់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ក៏បាន​ប្រមូលជា​ថវិកា​ចំនួន​ ៤,០០០ដុល្លា​ ដេីម្បី​ជួយដល់ក្រុម​គ្រួសារ​សព​ របស់ជន​រងគ្រោះ​ ដែលត្រូវ​បាន​ជនសង្ស័យ​ខាង​លើ​ បានធ្វេី​ការប្លន់​ និងបានអារ​.ក​សម្លាប់ចោល​យ៉ាង​ព្រៃផ្សៃ​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំង​កណ្ដាល​ផ្លូវ​ផងដែរ។

ជា​មួយ​គ្នា​នេះ​ដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​ ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ ក៏បាន​បង្ហោះសារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ ជូនដល់​ក្រុម​គ្រួសារ​សព​ ​ក៏ដូចជា​ប្រជាជន​កម្ពុជា​ ដោយមានការ​រៀប​រាប់​ទាំង​ស្រុង​ថា​ ៖​ «សារចូលរួមរំលែកទុក្ខ​ របស់ឯកអគ្គរាជទូតជប៉ុន​ ប្រចាំនៅកម្ពុជា»​ ។

ខ្ញុំពិតជាក្រៀមក្រំ​ នៅពេលដែលបានឮ​ ដំណឹងថាអ្នកបើកបររថយន្តឈ្នួល លោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុនពីររូប​ សម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩​ ។ ខ្ញុំសូមចូលរួមរំលែកទុក្ខ​ យ៉ាងក្រៀមក្រំ​ ចំពោះក្រុមគ្រួសាររបស់លោក។ សូមវិញ្ញាណក្ខន្ធលោក​ ទៅកាន់សុគតិភព​ ។

For More Videos Amazing