នារីម្នាក់ឆ្ងល់អ៊ុំប្រុសជាអ្នករត់ម៉ូតូឌុប ហេតុអ្វីមិនហៅនាង ឲ្យជិះដូចសព្វដង ដល់ពេលទៅសួរគាត់ ទើបដឹងថា…

កាលពីប៉ុន្មានឆ្នាំមុននេះ ប្រជាពលរដ្ឋទូទៅនិយមប្រើប្រាស់សេវាម៉ូតូឌុបសាធារណៈ ឬគេហៅម្យ៉ាងទៀតថា(ម៉ូតូឌុប) ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះ ម៉ូតូឌុបពុំសូវមានប្រជាពលរដ្ឋជិះទៀតនោះឡើយ ក្រោយពេលលេចវត្ដមាន ម៉ូតូកង់បីឥណ្ឌា (PassApp) ព្រោះថាវាមានភាពងាយស្រួលហៅ តាមរយៈទូរស័ព្ទ ថែមទាំងងាយស្រួលជិះ និងមានតម្លៃសមរម្យថែមទៀតផង។

ដោយឡែក យោងតាមរយៈគណនី ហ្វេសប៊ុក នារីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ Mandy Rose បានរៀបរាប់ពីរឿងរ៉ាវអ៊ុំប្រុសជាអ្នករត់ម៉ូតូឌុប ដែលនាងបានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃ​នឹង​ខ្ញុំបានទៅផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ពេលនឹងខ្ញុំក៏​ដេីរ​ចេញ​មកក្រៅរក​ម៉ូតូ​ឌុប​ជិះ​ដេីរបានតិច ក៏ឃេីញអ៊ុំគាត់អង្គុយមុខកន្លែងគេលក់អីញ៊ាំហេីយខ្ញុំ ក៏​ឆ្ងល់​មិចបានគាត់

អត់ហៅខ្ញុំជិះម៉ូតូគាត់ចឹង ព្រោះកាលពីមុនគាត់ឃេីញខ្ញុំ គាត់ហៅរហូតដល់ពេល នឹងខ្ញុំសួរគាត់អ៊ុំថ្ងៃនឹងអត់រត់ម៉ូតូទេមែនទេ?​គាត់ថារត់តើក្មួយ ចុះមិចអ៊ុំមិនហៅខ្ញុំជិះ? គាត់ក៏ថាម៉ូតូនឹងវាចាស់ណាស់អ៊ុំមិនហ៊ានហៅទេ ខ្លាចក្មួយមិនជិះ ពីព្រោះអ៊ុំធ្លាប់ហេីយអ៊ុំហៅគេជិះ តែដល់ពេលគេឃេីញម៉ូតូគេក៏ដេីរចេញទៅ!

ខ្ញុំក៏ហៅគាត់អោយឌុបមក ដល់ពេលទៅដល់​ស្ទឹងមានជ័យ​ខ្ញុំចុះពីលេីម៉ូតូ​ភ្លាម ឃេីញស្រីស្អាតមួយក្រុមគាត់ឈរមេីលមកខ្ញុំ ពេលនឹងខ្ញុំឆ្ងល់មិចបានជា គេមេីលមកម្លេះ តែខ្ញុំមិនខ្វល់ទេហុចលុយអោយអ៊ុំហេីយក៏ដេីរចូលក្នុង ដេីរបានតិចលឺពួកចែៗ គាត់និយាយមុខមាត់ពិនណឹងដែលដូចខ្វះម៉ូតូជិះអស់និយាយ!

ពេលលឺចឹងខ្ញុំចង់ប្រាប់ថា ម៉ូតូអីក៏វាអាចជិះបានដែរ កុំធ្វេីចារិកឡូយពេក ស្រី​ស្អាត​ចរិក​អន់​ស្អាតតែមុខ​សំដី​ដូច​អាចម៍​ ពេលជិះម៉ូតូចឹងហេីយ​រន្ទះ​បាញ់​ក្បាល​ពួកចេៗឯងងាប់មែន បេីអានចប់ហេីយជួយស៊ែរអោយពពួកមនុស្សចឹង អោយគាត់ឃេីញផងទៅ”៕