ញាក់សាច់! លោកព្រាប សុវត្ថិ ព្រមទាំងកូនៗទាំង៣ ទៅច្រៀងនៅអាមេរិក សុីថ្លៃរហូតដល់ទៅ….

កំពូលតារាចម្រៀងប្រុសជួរមុខ ក្នុងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ និងដឹកដៃកូនប្រុសដ៏ស្រស់សង្ហារ របស់លោកទាំងបីនាក់ ទៅច្រៀងនៅឯសហរដ្ឋអាមេរិក ដែលការចាកចេញរបស់លោក គឺគ្រងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ ហើយចាកទៅសម្ដែងរបស់លោក គឺមានរយៈទៅដល់ ៤៥ថ្ងៃឯណោះ។

ការចាកចេញទៅសម្ដែង ជាមួយកូនប្រុសជាទីស្រលាញ់របស់លោកនេះ គឺដើម្បីកើបលុយដ៏ច្រើន នៅអាមេរិក ស្របពេលដែល មានអាណិកជនខ្មែរ រស់នៅអាមេរិក បានប្រមានកំពូលតារាចម្រៀងប្រុសជួរមុខនេះ ទុកជាមុនថា៖”ពួកគេ និងធ្វើពហិកាមិនទៅចូលរួមទស្សនាការសម្ដែង របស់តារាចម្រៀងហង្សមាសឡើយ។”

ខណៈដែលការធ្វើពហិកា មិនចូលរួមរបស់ប្រជាជនខ្មែរ រស់នៅសហរដ្ឋអាមេរិកនេះ គឺឃើញផ្ទាំងរូបថតការ ឃោសនា ការសម្ដែងរបស់ លោក ព្រាប សុវត្ថិ រួមជាមួយកូនប្រុសទាំងបីរបស់លោក (សុវត្ថិ មុនីនាថ សុវត្ថិ មុនីនាគ សុវត្ថិ សិរីវុឌ្ឍ) ត្រូវបានប្រជាជនមួយចំនួនរស់នៅទីនោះ ខ្វែងផ្ទាំង Banner ព្រមទាំងគប់ចោលទៀតផង។

យ៉ាងណាមិញខាងម្ចាស់ ឧបត្ថម្ភកម្មវិធី និងជាអ្នកធានារូបលោក និងកូនរបស់លោកទៅសម្ដែងនេះ គឺអតីតតារាសម្ដែងលោក ហង្ស ឈា បានបង្ហាញភាពជោគជ័យរបស់ លោក ព្រាប សុវត្ថិ និងមានមោទនភាពជាខ្លាំង ព្រោះថា តារាចម្រៀង ហង្សមាស រូបនេះ មិនទាន់ឈានជើងទៅដល់ទឹកដីសហរដ្ឋអាមេរិកផង តែសំបុត្រចូលមើលការសម្ដែង របស់លោក ដែលដាក់លក់តាម បណ្ដារដ្ឋមួយចំនួន ត្រូវបានលក់ដាច់អស់តែម្ដង។

ដោយឡែក ការអញ្ចើញទៅច្រៀង នៅសហរដ្ឋអាមេរិក រួមជាមួយកូនប្រុសរបស់លោក គឺទទួលបានចំណូលមិនក្រោម ១៥មុឺនដុល្លារនោះឡើយ ខណៈដែលរូបលោក តែម្នាក់ ឯងច្រៀងនៅប្រទេសកម្ពុជា ក្នុងមួយខែ រកបាន ៦មុឺនដុល្លារឡើងទៅហើយ អញ្ចឹងហើយការចេញទៅច្រៀង បូករួមជាមួយកូនប្រុសរបស់លោកទៀត បើមិនបានប៉ុន្មានក៏លោកមិនចេញទៅដែរ ស្របពេលដែលលោកក៏ចង់អោយកូនរបស់លោក ទទួលយកបទពិសោធន៏ ពេលចេញសម្ដែងនៅឯក្រៅប្រទេសផងដែរ។

For More Videos Amazing