ចេះតែឆ្ងល់ ហេតុអ្វីបានជាធំក្លិនស្អុយខ្លាំងម្លេះ ក៍បាននាំគ្នាដើររកកន្លែង ស្អុយនោះ ក៍ស្រាប់តែប្រទះឃើញ…..

ហេតុការណ៏បង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រ្ដីម្នាក់ ស្នាក់នៅ ផ្ទះលេខ៤៦E៣ ជាន់ទី៣ ផ្លូវ១៦៨ ស្ថិតក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានដេកស្លាប់នៅក្នុងបន្ទប់ អស់រយៈចំនួន ៧ថ្ងៃ ដោយគ្មានអ្នកណាដឹង រហូតដល់មានក្លិនស្អុយ អ្នករស់នៅទីនោះ នាំគ្នាស្វែងរកក្លិននោះ ទើបដឹងនាំគ្នា ស្រែកឆោឡោតែម្ដង។

តាមប្រភពអ្នកជិតខាង របស់ស្រ្ដីជាជនរងគ្រោះដេកស្លាប់ បានប្រាប់ឲ្យដឹងថា៖”គាត់រស់នៅជិតខាង ចេះតែមានក្លិនស្អុយ ហើយចេះតែឆ្ងល់មួយថ្ងៃទៅមួយថ្ងៃ ទើបតែថ្ងៃនេះ គាត់បានបបួលបងប្អូនដើរ រកមើល រហូតមកដល់ផ្ទះកើតហេតុ កាន់តែធំក្លិនស្អុយខ្លាំង ក៏អឺតរកមើល ឃើញសាកសពស្រ្តីខាងលើ បានដេកស្លាប់លេីគ្រែពូកក្នុងផ្ទះ

ទេីបស្រែក ឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលឡេីងតែម្តង ហេីយបាន រាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ហេីយសហការជាមួយ សមត្ថកិច្ចជំនាញផ្នែក កោសល្យវិច័្ចយ ចុះមកពិនិត្យមើលទាំងយប់។” អជ្ញារធរមូលដ្ឋាន និងមន្រ្ដីជំនាញខាង កោសល្យវិច្ច័យបានប្រាប់ឱ្យដឹងថា៖”ស្រ្តីខាងលើស្លាប់ដោយសារគាំងបេះដូង ប្រហែលរយៈពេល៧ថ្ងៃមកហេីយ នៅក្នុងផ្ទះម្នាក់ឯង ផ្ទះចាក់គន្លឹះសោរពីខាងក្នុងយ៉ាងមាំ។”

គូសបញ្ជាក់ផងដែរថា ហេតុការណ៏មួយនេះ កើតឡើងកាលពីវេលាម៉ោង០៩:៤៥នាទីយប់ ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលស្រ្ដីដែលដេកស្លាប់នៅក្នុងបន្ទប់ មានឈ្មោះ ឌួង ពុទ្ធា អាយុ ៤៩ឆ្នាំ មុខរបបជាគ្រូទាយបៀរ នៅផ្សារកណ្ដាល។

For More Videos Amazing