តែប៉ុណ្ណេះលែងខ្វះភ្លើងប្រើទៀតហើយ អ្នកដែលរស់នៅតំបន់​ 7NG ព្រោះតែឧកញ៉ា ស្រី ចាន់ថន បានធ្វើរឿងមួយនេះ….

ក្រោយពីរដូវប្រាំងនេះ ត្រូវបានអូសបន្លាយអស់រយៈពេល យូរជាងបណ្ដាលឆ្នាំផ្សេងៗ ដែលធ្វើអោយទឹកទន្លេ មានការរីងស្ងួត ធ្វើអោយមានការអាក់ខានទៅដល់ ផលិតថាមពលវារីអគ្គីសនី សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ឈានទៅដល់ប្រជាពលរដ្ឋ មានការត្អូញត្អែរយ៉ាងខ្លាំង រហូតសម្ដេច ហ៊ុន សែន បានសូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះបញ្ហានេះទៀតផង។

ដោយឡែកក្នុងថ្ងៃនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោកឧកញ៉ា ស្រី ចាន់ថន ក្រោយពីទទួលអនុសាសន៏របស់សម្ដេចតេជោ ហ៊ុន សែន រួចមក លោកបានប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទបានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការផ្គត់ផ្គង់ អគ្គិសនី ដល់ក្នុងតំបន់អភិវឌ្ឍន៍ ស្កាយលែង 7NGវិហារសួគ៌ ដូចជាៈ រោងចក្រ រមនីយដ្ឋាន ដូច្នេះបងប្អូន

ជនរួមជាតិ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ អាចមកលំហែកាយ ឬកំសាន្តដោយរីករាយក្នុងកម្មវិធីមហាសង្រ្កាន្តឆ្នាំថ្មីខាងមុខយើងនេះ។ ខ្ញុំសូមកោតសរសើរអស់ពីចិត្តដល់ក្រុមការងារផ្នែកអគ្គិសនី របស់ក្រុមហ៊ុនខ្ញុំបាទ។
ទាំងអស់នេះហើយដោយអនុលោម តាមប្រសាសន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មានសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាបិតា សន្តិភាព និងអភិវឌ្ឍ។

សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដែលមានឆ័ន្ទៈ លះបង់កម្លាំងកាយចិត្តនិងពេលវេលា មិនថាយប់ ឬថ្ងៃ ក្រោមបរិយាកាស់ ភ្លៀងផ្គររន្ទៈ កណ្តាលថ្ងៃក្តៅត្រជាក់យ៉ាងណា ក៏នៅតែអត់ធ្មត់កាំមាត់សង្កត់ចិត្ត ដើម្បីធ្វើយ៉ាងណា ក្នុងការផ្គត់ផ្គង់អគ្គិសនី កំអោយមានបញ្ហា ប៉ុន្តែដោយសាតែការប្រឹងប្រែងនេះហើយ ធ្វើអោយប្រជាពលរដ្ឋ និងរោងចក្រចំនួន២០ ព្រមទាំងកម្មករ-កម្មការិនីចំនួន៤ម៉ឺននាក់ជាង បានដំណើរការរហូតដល់សព្វថ្ងៃនេះ”៕

For More Videos Amazing