សុំទោសផងបងប្អូនខ្ញុំ ប្រឹងអស់ពីសមត្ថភាពហើយ សូមអភ័យទោសផង រាល់ការងាររអាក់រអួល…..

ក្រោយពីរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅតាមតំបន់មួយចំនួន មានការត្អូញត្អែរពីបញ្ហា ដាច់ចរន្ដអគ្គីសនី រហូតធ្វើអោយនាំគ្នាបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយលើកឡើងពីរឿងនេះគ្រប់ៗគ្នា។ យ៉ាងណាមិញ ខាងអគ្គីសនីកម្ពុជា ដែលមានលោក កែរ រតនៈ ជាអគ្គនាយកអគ្គីសនីកម្ពុជា ក៏បានចេញសេចក្ដីប្រកាសដល់សាធារណៈជន ឲ្យមានការយោគយល់ចំពោះបញ្ហានេះផងដែរ។

ជាមួយគ្នានេះដែរ ចំពោះការដាច់ភ្លើងអត់ស្រាកស្រាមនេះ អគ្គីសនីកម្ពុជា ក៏កំពុងតែដុតដៃដុតជើង ​ស្វែងរកដំណោះស្រាយអោយឆាប់រហ័យ ដើម្បីអោយការប្រើប្រាស់អគ្គីសនីរបស់ប្រជាពលរដ្ឋ ត្រលប់មករកភាពប្រក្រតីវិញ ដែលលោក កែវ រតនៈ ក៏កំពុងតែទាក់ទងខាងប្រទេស ទួរគី ឲ្យនាំយកនាវាផ្ទុកចរន្ដអគ្គីសនី ដើម្បីមកផ្គត់ផ្គងអគ្គីសនីនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

ដោយឡែក ក្រោយពីមានការត្អូញត្អែររបស់ប្រជាពលរដ្ឋ ចំពោះបញ្ហានេះមក យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ដែលមានឈ្មោះថា Tha Ro បានសរសេរសាររៀបរាប់ ទាំងក្ដីសោកសៅថា៖”សុំទោសផងបងប្អូនខ្ញុំ ប្រឹងអស់ពីសមត្ថភាពហើយ សូមអភ័យទោសផង រាល់ការងាររអាក់រអួលជាផលប្រយោជន៍របស់បងប្អូន។ ខ្ញុំលះបង់ជីវិតខ្ញុំដើម្បីប្រទេសជាតិនិងដើម្បី សេចក្តីសុខរបស់ជាជនទូទាំងប្រទេស។ លាហើយ”៕

For More Videos Amazing