ឆៃ​ ​លី​ដា​ឡែន​ ​ហួសចិត្ត​នឹង​ព័ត៌មាន​ ​ដែលថារូបនាងបានសំរេចចិត្ត​ចែកផ្លូវ​គ្នា​ជាមួយ​ស្វាមី​ ព្រោះតែមូលហេតុ…

កាលពី​ពេល​ថ្មីៗ​នេះ​ មានព័ត៌មាន​ក្នុង​ស្រុក​មួយ​ បានធ្វេី​​ការលេីកឡេីង​ថា​ ឆៃ​ ​លី​ដា​ឡែន​ បានចែក​ផ្លូវ​គ្នា​ជាមួយ​ស្វាមី​ ក្រោយ​ពី​បានរួមរស់នៅ​ជាមួយ​គ្នា​ និងទទួលបាននូវ​កូន​ប្រុស​ម្នាក់​ជាចំណងដៃ​ ចំពោះ​មូលហេតុ​នោះ​ ព្រោះ​តែការរស់នៅ​មិនចុះ​សម្រុង​ ទេីបក៏បានសម្រេចដោយការ​បញ្ចប់​ទាំង​បែបនេះ​។

អតីត​សមាជិក​ក្រុម​តារាចម្រៀង​ផលិតកម្ម​ ​រៃ​មាស​ បានចាប់ដៃគ្នា​ជាមួយ​ស្វាមី​ ក្រោយ​ពី​អ្នក​នាង​បាន​បញ្ចប់​ការងារ​សិល្បៈ​របស់​ខ្លួន​ ហេីយ​មកដល់ពេលនេះ​ គឺមានរយៈពេល​ ២ឆ្នាំ​ហេីយ​ ដែល​អ្នក​ទាំងពីរ​ បានកាន់ដៃរួមរស់ជាមួយគ្នា​ ឆ្លង​កាត់នូវ​ឧបសគ្គ​ និងភាព​រីករាយ​ជាច្រើន​ទម្រាំ​មកដល់ពេលនេះ​។

ក្រោយ​ពី​លេច​ឮ​នូវ​ព័ត៌មាន​បែប​នេះ​ ធ្វើ​ឲ្យ​តារាស្រី​រូប​នេះ​ បានមាន​អារម្មណ៍​ភ្ញាក់ផ្អើល​ជាខ្លាំង​ ទេីបរូប​នាង​ក៏បា​ន​បង្ហោះ​សារ​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយបាននិយាយថា”ហួសចិត្ត​ អស់អីនិយាយ​”។ ជាមួយ​គ្នា​នេះដែរ​ អ្នក​នាង​ ឆៃ​ លីដាឡែន​ ក៏បានបង្ហាញ​នូវរូបភាព​ជួបជុំ​គ្រួសារ​យ៉ាង​មាន​សុភមង្គល​ទៀតផង​។

ចំណែក​ឯ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ក៏បានសម្តែងនូវ​អារម្មណ៍​មិនពេញ​ចិត្ត​ចំពោះ​ព័ត៌មាន​ដែលលេីកឡេីងមិនមានការ​ពិត​នេះ ហេីយមួយ​ចំនួន​ទៀត​ ក៏បានចោ​ទ​ជាសំនួរ​ទៅកាន់​អ្នក​នាង​ ឆៃ​ លីដាឡែន​ ចំពោះ​ការលេីកឡេីង​នេះផងដែ​រ។ រងចាំ​មេីលទាំងអស់គ្នា​ ថាតើ​តារាស្រី​រូប​នេះ​ នឹងមានការបកស្រាយ​អ្វីបន្ថែមនោះ។

For More Videos Amazing