អស្ចារ្យ​ណាស់​! លោក​ ស្រិល​ វណ្ណា​ អតីត​ចៅ​អធិការ​វត្ត​ភ្នំ​បាក់​ បានជួបនូវ​ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍​​ដ៏​សាហាវមួយ​ តែចុងក្រោយបែរជា…

បេីនិយាយអំពីលោក​ ស្រិល​ វណ្ណា​ អតីត​ចៅ​អធិការ​វត្ត​ភ្នំ​បាក់​ ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ ជាពិសេស​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ ប្រាកដ​ជា​ស្គាល់​ច្បាស់​រួច​មក​ហេីយ​ ដែលកាលពី​កន្លងទៅ​ រូប​លោក​ ជាមួយ​និង​នារីវ័យក្មេង​រូបស្រស់​សោភា​ម្នាក់​ បានមាន​ទំនាក់ទំនង​ជាមួយ​គ្នា​ រហូត​ធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​តែម្តង​ ដូចពាក្យ​សុភាសិត​បាន​លេីកឡេីង​ថា​ ប្រុសប្រកែក​ ស្រីប្រកាន់។

ក្រឡេក​មកមេីល​ពី​ជីវិត​បច្ចុប្បន្ន​របស់​លោក​ ស្រិល​ វណ្ណា​ នេះដែរ​ ទោះបីពេលនេះ​ លោកមិនមែន​ជាព្រះសង្ឃដូចមុនក៏ដោយ​ ក៏លោក​នៅតែ​បន្ត​ព្យាបាល​ជំងឺ​ បែប​អប្បិយជំនឿ​ ហេីយ​ក្នុង​មួយ​ថ្ងៃ​ៗគឺមានមនុស​្សមិនតិចជាង​ មួយ​ពាន់​នាក់នោះទេ​ ដែលបានមកស្កាត់ជួបលោក​ ស្រិល​ វណ្ណា​ ដេីម្បី​ព្យាបាល​នូវ​ជំងឺ​ និង​ធ្វើ​ពិធី​ផ្សេងៗ​ផងនោះ។

ដោយឡែក​ ម្សិលមិញនេះ​ លោក​ ស្រិល​ វណ្ណា​ បានជួបនូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវមួយ​ ក្នុង​នោះដែរ​ បេីតាមការ​បញ្ជាក់​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​បានឲ្យដឹងថា​៖​ «រសៀលថ្ងែទី១៧ ០៣ ២០១៩ ខ្ញុំបាទបានមកចង់ដៃក្មួយ នៅភូមិកណ្តាល ក៏ត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់ផ្លូវ កសិកម្ម ជិតព្រៃខ្លឹនទា ជិតដល់កូនត្រី

ដោយឡានហោះជាង២០ម៉ែត្រ ក្រឡាប់ធ្លាក់ប្រឡាយជិត ២ម៉ែត្រដោយសំណាងល្អណាស់ ទាំងបងប្អូនទាំងខ្ញុំបាទ នៅក្នុងឡានអត់មានត្រូវរបួសបន្តិចទេ ទាំងឡានក៏អត់មានខូចដែរ មហាសំណាងណាស់ កុំអីអ្នកជំងឺខ្ញុំនៅផ្ទះ១៣០០នាក់ ដែលត្រូវរងចាំខ្ញុំមកវិញ មិនដឹងជាយ៉ាងណាទេ»។

For More Videos Amazing