ពិតជាមិន​ធម្មតា​មែន! សត្វ​មួយ​ប្រភេទ​នេះ​ វា​អាច​រស់​នៅ​បាន​គ្រប់​ទីកន្លែង​ នៅ​លើ​ផែនដី​នេះ​ ដែល​វា​អាច​ទ្រាំទ្រ​សីតុណ្ហភាព​ក្ដៅ​ត្រជាក់​ បាន​រហូត​ទៅ​ដល់​…(មានរូបភាព)

កាល​ពី​យប់​ម្សិលមិញ​នេះ​ ថ្ងៃ​ទី​១៨​ យោង​តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​ របស់​ឯកឧត្ដម​ ខៀវ​ កាញារីទ្ធិ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​ប្រាប់​ពី​ប្រភេទ​សត្វ​ម្យ៉ាង​ ដែល​វាពិត​ជា​មានភាព​អស្ចារ្យ​ អាច​រស់​នៅ​ក្នុង​កំរិត​សីតុណ្ហភាព​ ត្រជាក់​ខ្លាំង​ និង​ក្ដៅ​ខ្លាំង​ក៏បាន​។ ទទឹម​នឹង​នេះ​ផង​ដែរ​ ឯក​ឧត្តម​ បានប្រាប់​​ឱ្យ​ដឹង​ថា៖

“Tardigrade ជាសត្វតែមួយគត់នៅលើផែនដីយើងនេះដែលអាចរស់បានក្នុងគ្រប់ទីកន្លែង។ វាមានទំហំ ពី ២០០ ទៅ ៣០០ មីក្រូម៉ែត្រ តែវាអាចរស់ក្នុងកំដៅដល់ ១៥០ អង្សាសេ ក្នុងធាតុត្រជាក់ដល់ ២០០ អង្សាសេ ក្រោមសូន្យ រស់ក្នុងសារធាតុអំបិល រស់ក្នុងកន្លែងគ្មានអុកស៊ីហ្សែន រស់ដោយគ្មានទឹករាប់សិបឆ្នាំ និង អាចរស់ក្នុងលំហអវកាសផងដែរ។

អាថ៌កំបាំងរបស់វា? នៅក្នុងស្ថានភាពធ្ងន់ធ្ងរ វាបញ្ចេញទឹកទាំងអស់ពីក្នុងខ្លួនវា ដោយទុកតែ ១% តែប៉ុណ្ណោះ។ គ្មានទឹក កំដៅមិនអាចអោយវាពុះ ធាតុត្រជាក់មិនអោយវាកក ហើយ ប្រតិកម្មនានាមិនអាចជះឥទ្ធិពលលើវាបាន។ គេទើបរកឃើញអាថ៌កំបាំងវានេះ នៅឆ្នាំ ២០១៧ នេះទេ”៕

For More Videos Amazing