ស្អាតៗខ្លាំងណាស់! ទិដ្ឋភាពទាំងស្រុង នៃពិធីមង្គលការ របស់ថៅកែឡេ សាច់សខ្ចី Love Riya កាលពីយប់មិញ ស្អាតៗខ្លាំងណាស់ មិនតែប៉ុណ្ណោះក៍មានតារាៗ ចូលរួមទៀតផង…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានស្គាល់ រួចមកហើយនៃនារីសុិចសុីសាច់សខ្ចី កញ្ញា Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាយ ឡេ ដ៏មានឈ្មោះល្បីល្បាញ ថែមទាំងសុិចសុីខ្លាំងមែនទែន។

ទទឹមនឹងនេះផងដែរ មង្គលការរបស់ កញ្ញា Love Riya គឺបានធ្វើរួចរាល់ហើយ កាលពីម្សិលមិញ ដោយមានការចែករំលែក យ៉ាងច្រើនក្នុងបណ្តាញសង្គមហ្វេសបុក ព្រោះថាពិធីមង្គលការ របស់ កញ្ញា Love Riya គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដែលនាង និងកូនកំលោះបានគ្រងនៅលើឈុតប្រពៃណី ឥស្លាមយ៉ាងស្រស់ស្អាតមែនទែន។

ដោយឡែកនៅពេលល្ងាច កម្មវីធីពិសារភោជនីយអាហារ បានធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ (អគារ F) ដែលក្នុងពិធីមង្គលការរបស់គូរស្វាមីមួយគូរនេះ គឺធ្វើឡើងពិតជាប្លែកភ្នែក និងអធឹកអធម៍យ៉ាងខ្លាំង ដែលក្នុងនោះគឺមានការអញ្ជើញ ចូលរួមយ៉ាងច្រើន អំពីតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា បូករួចអ្នកជំនួញមានមុខ មានមាត់ក្នុងសង្គមជាច្រើន។

ព្រោះថាតារា និងជំនួញទាំងអស់នោះ គឺបានតែងខ្លួន បង្អួតសម្រស់ មិនអោយចាញ់កូនកំលោះ កូនក្រមុំមួយគូរនេះឡើយ ដែលហេតុធ្វើអោយ មហាជនជាច្រើនមានការចាប់អាម្មណ៍នឹងពីធីមង្គលការខ្មែរ ឥស្លាមនេះ ហើយថែមទាំងម្នាក់ៗនាំគ្នាចែករំលែកនៅក្នុងបណ្តាញសង្គម ព្រោះថានេះគឺជាមង្គលការ ដ៏កម្របានឃើញទៀតផង។

សូមទស្សនាវីដេអូខាងក្រោម