អបអរសាទរ! ប៉ូលិសជេីងខ្លាំង P1 ខាងប្រដេញមុខសញ្ញាចោរ ដែលបានបាត់ម៉ូតូកាលពីយប់មិញនេះ ត្រូវបានឯកឧត្តម វីល្លាម ឧបត្ថម្ភប្រាក់អោយគាត់ចំនួន…..

កាលពីថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ព្រឹកមិញនេះ មន្ត្រីនគបាលរហ័សនាម P1 ពេលរាត្រី ហៅ (P1 ទំនប់ទឹក)ដែលរូបលោកគឺជាប៉ូលិសជេីងខ្លាំង ជំនាញខាងប្រដេញបង្រ្កាបមុខសញ្ញាដ៏សកម្ម នឹងទទួលបានការសរសេីរពីមហាជនមិនដាច់ពីមាត់នោះ បែរជាត្រូវបានចោរលួចយកម៉ូតូទៅបាត់ កាលពីម្សិលមិញ​នេះ​។

ក្នុងហេតុការណ៏មួយនេះ លោកបានប្រាប់ឱ្យដឹងថា៖”ខ្ញុំសូមអរគុណរលោកចោរធំធំ ដែលបានលួចម៉ូតូខ្ញុំកាលពីយប់ ១៧ មីនា ឆ្នាំ២០១៩តែបីនាទីសោះហ៊ានសុី ផងសូមសរសើរ។ព្រឹកឡើងក្រឡាប់កង់បីទៀតស៊យជាន់ស៊យ បើសិនជាទ្រព្យខ្ញុំពិត ចេញពីញើសឈាមខ្ញុំពិត សូមសងខ្ញុំវិញ ១គុណនិង១០បានខ្ញុំយក ទ្រព្យយើងនៅតែជារបស់យើងជន ប្រមឹក។”

ដោយឡែកក្នុងថ្ងៃនេះផងដែរ ឯកឧត្ដម សុខ សុវណ្ណ វឌ្ឍនា សារពង្ស សមាជិកជាន់ខ្ពស់ នៃស្ថាប័ន ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ បានឃើញពីការបាត់ម៉ូតូ ដោយ នគរបាលរូបនេះ ធ្លាប់មានគុណសម្បត្ដិ និងបានធ្វើការងារ យ៉ាងសកម្មរហូតមក ឯកឧត្ដម ក៏បានប្រាប់ឱ្យដឹងថា៖”ជំនាញខាងជិះម៉ូតូដេញចាប់ចោរ ឥលូវចោរលួច

ម៉ូតូបាត់វិញ អញ្ចឹងបងប្អូនជួយចែករំលែក អោយគាត់បានដឹងផង ខ្ញុំនឹងឧបត្ថមប្រាក់ ១០០០ដុល្លាចំពោះមន្ត្រីនគបាលរហ័សនាម P1 ដែលធ្លាប់តែសកម្មការងារ ក្នុងការបំរេីសេវាសាធារណៈ និងមានជំនាញខាងប្រដេញចោរ ស្រាប់តែចោរលួចម៉ូតូ មន្ត្រីនគបាលរូបនេះបាត់កាលពីម្សិលមិញនេះ។ ការឧបត្ថមនេះជាការលេីកទឹកចិត្ត និងកោតសរសេីរចំពោះការងារ របស់មន្ត្រីនគបាលរូបនេះដែលខិតខំស្វិតស្វាញក្នុងការបំរេីសេវា សាធារណៈកន្លងមក”៕

For More Videos Amazing