នេះហើយទើបជាស្នេហាពិត! ពួកគាត់ជាគ្រួសារតូចមួយនៅក្បែរផ្ទះរបស់ខ្ញុំ ប្រវត្តិប្តីប្រពន្ធមួយគូនេះគឺអស្ចារ្យខ្លាំងណាស់ ខាងប្រុសជាកូនអ្នកមានហេីយខាងស្រីជាកូនអ្នកស្រែធ្វេីការសំណង់ ស្តាប់ហើយស្ទើរតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន…..

ប្រិយមិត្ដ យុវវ័យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់មានស្នេហា កាលពីមុនរួចមកហើយ
ដែលក្នុងពេលនេះ ក៏មានអ្នកខ្លះកំពុងតែស្រលាញ់គ្នាយ៉ាងមានក្ដីសុខ ហើយអ្នកខ្លះទៀត ក៏កំពុងតែខូតចិត្ដចំពោះគូរស្នេហ៏របស់ខ្លួន ផងដែរ។ ដោយឡែក តើអ្នកទាំងអស់គ្នា ជឿថានៅលើលោកនេះ មានស្នេហា ពិតដែរឬទេ?

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក នារីម្នាក់មានឈ្មោះថា Nich Nich បានសរសេររៀបរាប់ពី ប្រវត្ដិប្ដីប្រពន្ធមួយគូរជាអ្នកជិះខាងក្បែរផ្ទះរបស់នាង ដោយស្រលាញ់គ្នាស្ម័គ្រស្មោះ រហូតចាប់ដៃគ្នាសាងគ្រួសារដ៏តូចមួយ ហើយនាងបានប្រាប់ឱ្យដឹងថា៖
“ពួកគាត់ជាគ្រួសារតូចមួយ នៅក្បែរផ្ទះរបស់ខ្ញុំ​មានកូន ៣នាក់​ ចឹងពួកគាត់រស់នៅគ្នា ៥នាក់ក្នុងគ្រួសារ ប្រវត្តិប្តីប្រពន្ធមួយគូនេះគឺអស្ចារ្យខ្លាំង​ ខាងប្រុសជាកូនអ្នកមានហេីយខាងស្រីជាកូនអ្នកស្រែធ្វេីការសំណង់​ ម្តាយឪពុកខាងប្រុសគេមិនពេញចិត្តនឹងស្រីម្នាក់នោះ​ តែម្នាក់ប្រុសនឹងជាមនុស្សស្មោះ​ មិនព្រមលែងដៃ ស្រីម្នាក់នោះធ្វេីអោយឪពុកម្តាយ

កាត់ការចោល​ ពួកគេក៏ខំប្រឹងធ្វេីការរកលុយ​ ដោយគ្រួសារខាងប្រុសជាអ្នកមាន បងប្អួនជួយជ្រោងជ្រែង​ អោយប្អួនមានការងារធ្វេី​ ដោយហេតុខាងស្រីជាស្រ្តីចេះទុកដាក់​ សព្វថ្ងៃគ្រួសារគេ​ សល់បានផ្ទះល្វែងមួយ​ឡានមួយ​ ម៉ូតូធំ​មួយ​ នឹងកូនប្រុស ៣នាក់​ មុននឹងទៅធ្វេីការប្រពន្ធឈរមុខផ្ទះជូនដំណេីរប្តី​ នឹងជួនកូនទៅរៀន​ ខ្ញុំអ្នកមេីលក៏មានអាម្មណ៍

ថាមានសុភមង្គលណាស់​ បេីទោះពួកគេឈ្លោះគ្នាក៏គ្មានអ្នកទី៣ មកកាន់ជេីងអ្នកណាម្នាក់ដែល​​ ឆាកជីវិតមនុស្ស​ វាសនាមនុស្សមិនអាចមេីលងាយបាន​ បេីប្រៀបនឹងខ្ញុំដែលអ្នកដទៃមេីលមក​ ថាមានសំណាងគឺខ្ញុំមិនអាចប្រៀបនឹងគាត់​ ខ្ញុំមានសំណាងដោយសារការសិក្សារជាឈ្នាន់ តែគាត់គ្រាន់តែជាអ្នកធ្វេីការសំណងរៀនបានតិចតួចតែគាត់អាចកែវាសនាគាត់បានដល់សព្វថ្ងៃ​ សូមទោសម្ចាស់រូប។”

For More Videos Amazing