សូមជួយស៊ែរបន្តផង! អាកាសធាតុ កំពុងតែក្តៅខ្លាំង ក្រសួងសុខាភិបាល បានប្រកាសអោយប្រជាជនបានដឹងថា សូមកុំហូបភេជ្ចះណាដែលមានរស់ជាតិផ្អែម ព្រោះ….

យោងតាមប្រភព រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រាប់ពីរបៀបការពារ និងសង្គ្រោះបឋម ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់សុខភាព ដែលអាចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដោយសារបញ្ហាជំងឺបេះដូង សួត និងអាចមានជំងឺឆ្លងផ្សេងៗ នៅក្នុងរដូវប្រាំង ដែលត្រូវអូសបន្លាយ យូរជាងបណ្ដាលឆ្នាំផ្សេងៗ ដោយសីតុណ្ហភាព ឡើងរហូតដល់ទៅ៤០-៤២អង្សាសេ។

លោកស្រី​វេជ្ជ​​បណ្ឌិត ឱ វណ្ណឌី​ន បានប្រាប់ឱ្យដឹងថា៖”អាកាស​​​​​​​​​​ធាតុ​ក្តៅ​ខ្លាំង​​​​​​​​​​​​​នេះ​ អា​​​​​​​​ច​ធ្វើ​ឲ្យ​ប្រជាព​លរដ្ឋ​ពិសេស​មនុស្ស​ចាស់ និ​ង​កុមារ​តូចៗ អាច​​ប្រឈម​​​នឹង​គ្រោះថ្នាក់​ដល់​​​​​​​​​​​អាយុជីវិត​បា​​​​​​​​​ន​ដោយសា​​​​​​​​​​​​​រ​បញ្ហា​ជំងឺ​​​​​​​​​​​​​​​បេះដូង ​​​​ជំងឺ​សួត ​និង​អាចមា​ន​ជំងឺឆ្លង​​​​​ផ្សេងៗ​ទៀត។” ទទឹមនឹងនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត បានប្រាប់ពីវិធីការពារ ទៅដល់ប្រជាពលរដ្ឋថា៖

“ត្រូវ​ពិសា​​​ទឹក​ឱ្យបា​​​​​​​​​​ន​ច្រើន ​​​និង​ជៀសវាង​ការ​បរិ​ភោគ​ភេ​​​​​​​សជ្ជៈ​ផ្អែម ​​​​​កុំ​នៅ​ក្រោម​​កំដៅ ថ្ងៃ​យូរពេកត្រូវ​ស្លៀក​សម្លៀកបំពា​ក់​ស្ដើងៗ និង​​ពណ៌​ស្រាលៗ​ ដែល​មិន​សូវ​ស្រូប​ក​ម្ដៅ​ថ្ងៃ និង​ស្លៀក​ពាក់​ខោអាវ​វែង ហើ​​​​​​​​​យ​ពេល​​​​​​​​​​​​​​ចេញទៅ​ក្រៅ​ត្រូវ​ពាក់​មួក ​និង​ប្រើ​ឆត្រ ​ដើម្បី​ការពារ។​​​​​​​​​​​​ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ច ដោយការបរិភោគចំណីអាហារ

ត្រូវស្អាត មានអនាម័យល្អ ទុកដាក់ម្ហូបឱ្យបានត្រឹមត្រូវ របស់ឆៅ របស់ស្រស់ ឱ្យមានរបៀបកុំនៅ ច្របូកច្របល់គ្នា ត្រូវចម្អិនម្ហូបឱ្យឆ្អិនល្អ កាលណារដូវក្ដៅអាហារងាយ នឹងជូផ្អូមពិសាទឹក ទឹកនោះត្រូវតែស្អាតមានអនាម័យ និងទឹកឆ្អិន
រួមទាំងត្រូវសម្អាតចង្រ្គាន និងបរិវេណជុំវិញដើម្បីជៀសវាងនូវការចម្លងរោគផ្សេងៗ។ ជៀសវាងពិសាអាហារក្ដៅ និងពិសាអាហារច្រើនពេក។”

យ៉ាងណាមិញ លោកស្រី​វេជ្ជ​​បណ្ឌិត ឱ វណ្ណឌី​ន ក៏បានប្រាប់ពី វិធីសង្គ្រោះបឋម នៅពេលមានការចំបាច់ ដោយបានមានប្រសាសន៏ថា៖”អាកាសធាតុក្ដៅខ្លាំង កាលបើយើងប្រហេស ឬមិនបានយកចិត្ដទុកដាក់ អាចនឹងបណ្ដាលឲ្យយើងស្លាប់បាន ដោយសារតែ យើងខ្សោះជាតិទឹកបាត់នូវសាធាតុរ៉ែ ធ្វើឱ្យយើងដួលសន្លប់កុំទុកគាត់ យូរត្រូវប្រញាប់នាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតគាត់ សម្រាប់អ្នកដួលសន្លប់ ត្រូវដាក់អ្នកជំងឺឱ្យសម្រាក ដោយលើកជើងគាត់ឡើងលើបន្ដិច ឬកលជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដាក់នៅក្រោមម្លប់ដែលត្រជាក់។

ដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺចេញឱ្យអ្នកជំងឺ ពិសាទឹក ឬទឹកដែលមានជាតិរ៉ែ ឬក៏អាចផ្ដល់ទឹក ដែលយើងអាចធ្វើបាន ដោយលាយអំបិល ១ស្លាបព្រាបកាហ្វេ ជាមួយទឹក ២៥ស្លាបព្រាបាយ មិនត្រូវផ្ដល់នូវភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន ឬជាតិស្រាឡើយ។ ដណ្ដប់អ្នកជំងឺដោយក្រណាត់សើម ដោយប្រើទឹកធម្មតា”៕

For More Videos Amazing