អ្នកណាយល់អារម្មណ៍មួយនេះ! ខំរកសឹងតែមួយជីវិត បែរជារលាយអស់ត្រឹមតែមួយប៉ប្រិចភ្នែក…..

ពិតជាគួរអោយអាណិត ថែមទាំងរន្ធត់ និងខ្លោចចិត្ដជាពន់ពេក ដែលសម្រែកទ្រហោយំរបស់បងប្អូនប្រជាពលរដ្ឋ ជាជនរងគ្រោះ ចំពោះហេតុការណ៏ករណីគ្រោះអគ្គីភ័យឆាបឆេះ លេបត្របាក់ផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅត្រឹមតែមួយប៉ប្រិចភ្នែក កាលពីរសៀលថ្ងៃមិញនេះ។

យោងតាមប្រភពមួយ បានឱ្យដឹងថា ហេតុការណ៏បង្កជាគ្រោះអគ្គីភ័យនេះ ត្រូវបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥១ខ្នងទាំងស្រុង ត្រឹមតែរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ មានការស្លន់ស្លោ រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើពេលអស់ប្រហែល១ម៉ោងឯណោះទើបរលត់ទៅវិញ។

ទទឹមនឹងនេះផងដែរ បងស្រីម្នាក់ដែលជាជនរងគ្រោះ ត្រូវបានអគ្គីភ័យ បានលេបត្របាក់ផ្ទះរបស់គាត់ បានប្រាប់ឱ្យដឹងថា៖”គាត់បានចាកចេញពីផ្ទះ ជាមួយបង ម្ដាយ និងមីងរបស់គាត់ ដើម្បីទៅខេត្ដ តាកែវ ធ្វើបុណ្យបច្ច័យបួន ដែលទុកអោយក្មួយ និងកូនរបស់គាត់ដើម្បីចាំផ្ទះ លុះទៅដល់ពាក់កណ្ដាលផ្លូវ ប្អូនថ្លៃរបស់គាត់បានតេមកថា ភ្លើងឆេះផ្ទះហើយ ស្ដាប់លឺបែបនេះហើយ គាត់សឹងតែចង់គាំងនៅនឹងកន្លែង។”

គូសបញ្ជាក់ផងថា ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយនេះ បានកើតឡើងកាលនៅវេលា ម៉ោង២:៥០ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចម្តុំកន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។

For More Videos Amazing