សាហាវខ្លាំងណាស់លោកអើយ! ចោរប្លន់ឡាន ដោយអារក សម្លាប់ម្ចាស់ តែយកឡានមិនបាន ដោយសារតែ….

មាន​ហេតុការណ៍​ប្លន់​រថយន្ត​ដ៏​រន្ធត់​តក់ស្លុត​មួយ​​ បង្កឡេីងដោយក្រុមចោរមួយក្រុម​មានគ្នា​ ៣នាក់ ជាជន​ជាតិ​ចិន​ បានសម្លាប់​ម្ចាស់តៃកុងឡាន​ ដោយការ​អារក​ ក្រោយមក​ក្រុមចោរក៏បានបន្ត​បេីកឡាន​ ស្រាប់​តែ​ទៅបុកគោយន្តកន្ត្រៃ​ រួចកបន្ត​រេទៅបុកហាងបាយ ហុងហាវ ក៏អស់​លក្ខណ៏​ ទេីប​សមត្ថកិច្ច​ក៏បានឃាត់ខ្លួន​បាន​២នាក់ និងរត់គេចចំនួន​ ១នាក់។

ចំពោះ​ហេតុការណ៍ប្លន់​ដ៏​រន្ធត់​ខាងលេីនេះ​ បានកើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​ ៥និង២០នាទី​ ថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០១៩​ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ ក្នុង​ស្រុកពួក​ខេត្ត​សៀមរាប​ ។ ចំណែកឯ​ជន​រងគ្រោះ​មានឈ្មោះថា​ ហុឹម​ ចាន់​ មានមុខរបរជាអ្នក​រត់តាក់សុី​ ពី​ខេត្ត​សៀមរាប​ ទៅ​ស្វាយ​ បាត់​ដំបង​ ប៉ោយប៉ែត​ និងឡែម។

ចំពោះ​រថយន្ត​ដែលជនបង្កបានធ្វេីការប្លន់នោះម៉ាក​ Highlander ពណ៌​មាស​ ដែលមានស្លាកលេខ​ ភ្នំពេញ 2AB 5218។ ក្នុង​នោះដែរ​ សមត្ថកិច្ច​កំពុង​តែធ្វេីការតាមប្រមាញ់នៅ​ជន​សង្ស័យ​ម្នាក់​ទៀត​ យកមកកាត់ទោសតាមច្បាប់។ រាល់​ព័ត៌មាន​បន្ថែម​ ក្រុម​ការងារ​ KH OSJA យេីង​ខ្ញុំ​ នឹង​ធ្វើ​ការ​ចុះផ្សាយ​ជាបន្ត។

For More Videos Amazing