ខ្លាំងបាត់! កូនក្រមុំថា​ តែហ៊ានមើល​ស្រីផ្សេងដឹងតែ​ត្រូវហើយ​ មិនមែនលំលំរេ​ មើលតែសាច់ដុំទៅដឹងហើយ….(មានរូបភាព)

ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​បានស្គាល់ច្បាស់រួចមកហេីយ​ អំពី​បងប្អូន​ត្រកូល​សំបូរ​ ដែលអ្នកទាំង៣រូប​ គឺជា​កីឡាករ​កាយវប្បកម្ម​តំណាង​ជាតិ​ដ៏ល្បី​ឈ្មោះ​ ដែលធ្លាប់ដណ្តេីមបាននូវ​មេដៃមាស​លំដាប់​ថ្នាក់​ពិភព​លោក​ជាប់​ៗគ្នា​ លេីឆាក​អន្តរជាតិ​ ដែលនេះគឺជាការលើកកិត្តិយសជូនជាតិមួយផ្នែក​ក្នុងវិស័យកីឡា។

ក្រោយពី​មាន​បញ្ហា​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសបុក​ ពាក់ព័ន្ធ​នឹង​ប្រាក់​រង្វាន់​ដែល​ខាងក្រសួង​បានផ្តល់ជូន​ដល់កីឡាករ​កាយវប្បកម្ម​ សំបូរ​ សុភ័ណ្ឌ​ ត្រឹមតែ​ ២០លានរៀល​ ខុសពី​ឆ្នាំទៅ​ ដែលមានដល់ទៅ​ ១២០លានរៀល​ ទេីប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​ កាន់តែ​ស្គាល់​ចំពោះ​កីឡា​មួយ​ប្រភេទ​នេះ​ ក៏ដូចជា​ពួកគាត់ផងនោះ។

ដោយឡែក​ ក្រឡេក​មកមេីល​ពី​ទិដ្ឋភាព​រស់នៅខាងក្រៅរបស់ពួកគាត់​ទាំង​ ៣រូបនេះវិញ​ ក្រោយពី​បានសម្រេចចិត្ត​ចាកចេញ​ពី​វិស័យ​កីឡា​កាយ​វប្បកម្ម​ នឹង​ធ្វើ​ដំណើរ​ទៅកាន់ស្រុកកំណេីត​នៅខេត្ត​បាត់​ដំបង​វិញនោះ​ ស្រាប់​តែ​គណនី​ហ្វេសបុក​ឈ្មោះ​ Rim Chanrong បានបង្ហោះ​នូវរូបភាព​ ២សន្លឹក​

រួមជាមួយ​ពាក្យ​ពេចន៍​និយាយ​បែប​កំប្លែង​ផងដែរ​ថា៖​ «កូនក្រមុំថា​ តែហ៊ានមើល​ស្រីផ្សេង​ ដឹងតែ​ត្រូវហើយ​ មិនមែនលំលំរេ​ មើលតែសាច់ដុំទៅដឹងហើយ»។ អ្នកណាមិនខ្លាច​ បេីលែង​សុទ្ធតែ​ម្ចាស់មេដៃមាស​កីឡាករ​កាយវប្បកម្ម​ពិភពលោក​ ត្រកូល​សំបូរ​ កំពុង​តែ​អង្គុយ​ជិត​ និងបាន​បញ្ចេញ​រឹទ្ធិនៅទាំងសងខាង​ផងនោះ។

For More Videos Amazing