ពិតជាប្រពៃខ្លាំងណាស់! អ្នកឧកញ៉ាហុងពីវនិងលោកជំទាវ ដែលបានឧបត្ថម្ភសិល្បករក្រីក្រចាស់ជរា រយៈពេល 5 ឆ្នាំ ដោយក្នុង1ឆ្នាំ ចំនួន…..

អ្នកឧកញ៉ា ហុង ពីរ គឺជាបុគ្គលដ៏មានឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ពិភពថ្មីគ្រុប ដែលមានទ្រព្យមហាសាល ដែលរូបលោកតែងតែធ្វើអំពើសប្បុរសធម៌ជាច្រើន ទៅដល់បុគ្គលិក ដែលបានបម្រើការជូុនរូបលោក អស់រយៈពេលជាច្រើនឆ្នាំ និងមានភាពស្មោះត្រង់ ដោយលោកបានផ្ដល់ជូនទៅបុគ្គលិក ទាំងនោះវិញ ដូចរថយន្ដ ផ្ទះជាដើម ដើម្បីជាការលើកទឹកចិត្ដដល់ពួកគេ។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកឧកញ៉ា ហុង ពីវ ថែមទាំងបានចំណាយលុយជាច្រើន ពីការចំណាយក្នុងការរកសុីមុខជំនាញរបស់អ្នកឧកញ៉ា ដូចជាការលក់ផ្ទះល្វែង ដោយបានយកទៅបរិច្ចាកជូនទៅដល់មន្ទីរពេទ្យ គន្ធបុប្ផាសម្រាប់ជួយដល់កុមារកម្ពុជា ជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំៗ អ្នកឧកញ៉ា បានចំនាយរហូតទៅដល់រាប់ លានដុល្លារឯណោះ។

ដោយឡែកក្នុងថ្ងៃនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្រធានសមាគមន៏សិល្បករខ្មែរ និងជាម្ចាស់បុរីនៅឯខេត្ដ ព្រៃវែង លោក ហេង ឡុង បានប្រាប់ឱ្យដឹងថា៖ សូមអរគុណដល់អ្នកឧកញ៉ាហុងពីវនិងលោកជំទាវ ដែលបានឧបត្ថម្ភសិល្បករក្រីក្រចាស់ជរា​ តាមរយៈ

មូលនិធិសិល្បៈចាស់ជរា ក្នុង១ឆ្នាំ ៥ម៉ឺនដុល្លារ រយៈពេល ៥ ឆ្នាំអ្នកឧកញ៉ាបានជួយសង្គមជាតិខ្មែរច្រើនណាស់​ មិនថាតែសិល្បករចាស់ជរា​ នឹងង្រ្គោះកុមារខ្មែររាប់សែននាក់តាមរយ:មន្ទីរពេទ្យគន្ធបុប្ផា នេះពិតជាគំរូដ៏ល្អមួយសម្រាប់ឧកញ៉ាផ្សេងៗទៀត”៕

For More Videos Amazing