លោកសុវណ្ណ រិទ្ធី បានឡាយវីដេអូ​ និយាយខ្លាំងៗ និងចំៗ អំពោះការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលមានផលប៉ះពាល់….(មានវីដេអូ)

គ្រឿងស្រវឹងបានកំពុងតែ បង្វក់យុវជន យុវនារី ប្រជាពលរដ្ឋទូទាំងប្រទេស មិនថាស្រីឬប្រុស នៅគ្រប់ទីកន្លែងទាំងអស់ រហូតធ្វើអោយមានការឈ្លោះប្រកែកទាស់ទែងគ្នា បង្កជាហិង្សា ឈានទៅដល់ថ្នាក់កាប់សម្លាប់គ្នា (កូនកាប់ឪពុក បងប្អូនកាប់គ្នា) ថែមទាំងបានបង្កអោយមានករណីរំលោភកើតឡើងជារឿយៗ។

មិនត្រឹមតែប៉ុណ្នឺងនោះទេ ចំពោះការសេពគ្រឿងស្រវឹងនេះ ដែលក្នុងពេលបច្ចុប្បន្ន វាបានបង្កហន្ដរាយយ៉ាងធំ ដោយមិនអាចទប់ស្កាត់បាន ហើយបានបង្កអោយប្រជាពលរដ្ឋ ស្លាប់ជារៀងរាល់ថ្ងៃ ព្រោះតែបើកបរក្នុងស្ថានភាព ស្រវឹងមិនគោរពអាយុជីវិតអ្នកដទៃ ដែលកំពុងតែធ្វើចរាចរណ៏គោរពច្បាប់ បែរជាក្លាយទៅជាជនរងគ្រោះទៅវិញ។

យ៉ាងណាមិញ ក្នុងពេលឥលូវនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក អគ្គនាយកសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី បានឡាយវីដេអូ ពាក់ព័ន្ធទៅលើគ្រឿងស្រវឹងនេះ ដោយបានប្រតិកម្មយ៉ាងខ្លាំងចំពោះ អាជ្ញាធរដែលពាក់ព័ន្ធទាំងឡាយ ហេតុអ្វីគ្មានវិធានទប់ស្កាត់បែបនេះ។ ជាមួយគ្នានេះដែរ លោក សុវណ្ណ រិទ្ធី បានសរសេរថា៖

“ប្រទេសខ្ញុំគ្រោះថ្នាក់ធំបំផុត ចំពោះមុខត្រូវដោះស្រាយគឺមាន២ចំណុច ទី១គ្រឿងញៀន ទី២គ្រឿងស្រវឹង ខ្ញុំនឹងនិយាយរាល់ថ្ងៃ ចំពោះផលប៉ះពាល់នៃ ការផ្សព្វផ្សាយគ្រឿងស្រវឹង(ស្រាបៀរ)នឹងការប្រគុំតន្រ្តីគ្រឿងស្រវឹង(ស្រាបៀរ) យ៉ាងអាណាធិបតេយ្យរាល់ថ្ងៃនេះ…ដោយមន្រ្តីថ្នាក់លើហាក់ មើលមិនឃើញចំពោះការស្លាប់បាត់បង់អាយុជីវិត របស់ប្រជាពលរដ្ឋស្លូតត្រង់រាល់ថ្ងៃ ចំពោះឥទ្ឋិពលនៃគ្រឿងស្រវឹងរាល់ថ្ងៃនេះ”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing