មិនត្រឹមតែស្អាតទេ ថែមទាំងមានចិត្តល្អទៀត! មានសង្ឃឹមហើយក្មួយ ស្រីស្អាតពីររូបបានឧបត្ថម្ភប្រាក់ ទៅក្មេងប្រុសរើសអេតចាយ នូវទឹកប្រាក់ចំនួន….(មានវីដេអូ)

ប្រិយមិត្ត​ និងមហាជន​មួយចំនួន​បានទទួល​ជ្រាប​រួចមកហេីយ​ អំពី​ក្មេងប្រុស​ម្នាក់​ បានដេីររេីសអេតចាយទាំងកណ្តាលថ្ងៃ​ ហេីយ​ថែមទាំង​ទាំង​ប្អូនប្រុសមានជំងឺស្វិតជើង ទាំងពីរ និងដៃឆ្វេងម្ខាងទៀតផង​ ដោយក្តី​អាណិតអាសូរ​ លោក​ K01 ក៏បាន​ជូនជា​ថវិកា​មួយ​ចំនួន​ដល់ក្មេងប្រុសរូបនេះ​ អមជាមួយ​ពាក្យ​ពេចន៍​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖​

«អាណិតខ្លោចចិត្តណាស់ ប្រិយមិត្ត ប្អូនប្រុសស្វិតជើង ទាំងពីរ និងដៃឆ្វេងម្ខាងទៀត ត្រូវម្តាយបោះបង់​ តាំងពីបាតជើងក្រហម ហើយត្រូវអ៊ុំស្រី​ អ្នករើសអេតចាយរើសយកមកចិញ្ចឹម មកដើររើស អេតចាយ​ ទាំងកណ្តាល ថ្ងៃត្រង់ ជីវិតត្រូវតែតស៊ូប្អូន»។​ ក្រោយ​ពី​មាន​ការ​សម្ភាសន៍​ និងបង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក​​រួចមក​ ស្រាប់​តែ​មាន​សប្បុរសជន​មួយ​ចំនួន​ ក៏បានមានបំណងចង់ជួយ​ជាថវិកា​ដល់ប្អូន​ផងដែរ​ ។

ជាមួយគ្នា​នេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​ Sola Khang បានធ្វេីការ​បញ្ជាក់​សារជាថ្មី​ថា៖​ «ស្អាតៗហើយ​ មានចិត្តល្អទៀត​ មានសង្ឃឹមហើយក្មួយ បងប្អូនមិនមើលក្មួយ​ នឹងភ្នែកទេ​ អូនមីម្ចាស់ខារ៉ាអូខេ ឌឹឃ្វីន​ ជួយក្មួយ​ 20មុឺនរៀល និងពីៗ ព្រមទាំងភីយ៉ា​ បានជួយក្មួយម្នាក់​ 10មុឺនរៀល សូមអោយហេងៗណាប្អូនៗ សូមខមិនម្នាក់មួយ មកផង»។

ចំណែកឯ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ក៏បានសម្តែងនូវ​អារម្មណ៍​ក្ដុកក្ដួល​ និង​មានក្តីអាណិត​អាសូរ​ដល់ប្អូនប្រុសជាខ្លាំង ដែលមិនគួរណានៅក្មេងសោះ​ បែរជាមកទទួលរងនូវ​បញ្ហា​ដ៏​សែនវេទនា​បែបនេះ​ទៅវិញ​ គួរឲ្យ​អាណិត​ណាស់​​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ ទស្សនា​នូវ​វីដេអូ​នេះ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing