ទីបំផុតបងប្រុសម្ចាស់ឡាន RANGE ROVER SPORT ដែលមានស្លាកលេខ 2AE-0108 បានមកទូទាត់ទឹកប្រាក់រួចរាល់ហើយ ព្រោះតែ….

មុននេះបន្ដិច ស្ថានីយ៌ប្រេងឥន្ធនៈ PTT 6A/ Amazon 6A ជ្រោយចង្វារ បានប្រាប់ឱ្យដឹងថា”ស្ថានីយ៌យេីងខ្ញុំសូមជំរាបជូនដំណឹងដល់ បងប្រុសម្ចាស់ឡាន Range Rover Sport ដែលមានស្លាកលេខ 2AE-0108។ សូមបងមេត្តាអញ្ចេីញមកទូទាត់ទឹកប្រាក់ដែលបងចាក់ប្រេងហេីយភេ្លចទូទាត់លុយ។ សូមទំនាក់ទំនងមកលេខ ០៩៩ ៣០៩៩០៤សូមអរគុណ។”

ទទឹមនឹងនេះផងដែរ មិនបានប៉ុន្មាននាទី ម្ចាស់រថយន្ដខាងលើ ម៉ាកRange Rover ក៏បានត្រលប់មកបង់ប្រាក់វិញ ដោយសារតែគាត់មានការភ័ន្ដច្រឡំ ទើបបានបើកឡានចាកចេញទៅ ក្រោយមកគាត់ក៏បាននឹកឃើញ ទើបត្រលប់យកលុយមកទូទាត់ថ្លៃចាក់ប្រេង អោយស្ថានីយ៌ខាងលើនេះ កុំអោយមានការយល់ច្រឡំបន្ដទៀត។

យ៉ាងណាមិញចំពោះការករណីនេះ ត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដែលខាងស្ថានីយ៌ប្រេងឥន្ធនៈ PTT 6A/ Amazon 6A ជ្រោយចង្វារ ក៏បានលុបការបង្ហោះរបស់ខ្លួន នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយប្រាប់ឱ្យដឹងថា៖”សូមអរគុណបងប្រុសម្ចាស់ឡាន ដែលមានស្លាកលេខ2AE-0108 បានទូទាត់ទឹកប្រាក់រួចរាល់”៕

For More Videos Amazing