បុរសម្នាក់ បានប្រតិកម្មទៅនឹងលោកឧកញ៉ា ឌួង ឆាយ​ ដែលបានរិះគន់ អំពីបញ្ហាអគ្គីសនីកម្ពុជា ដោយលោកបាននិយាយថា….

កាលពីម្សិលមិញនេះ លោកឧកញ៉ា ឌួង ឆាយ បានធ្វើការប្រតិកម្មយ៉ាងខ្លាំងទៅលើ អគ្គនាយកអគ្គីសនីកម្ពុជា លោក កែវ រតនៈ ដែលដឹងច្បាស់ហើយថា ខាងក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសេចក្ដីប្រកាស តាំងពីឆ្នាំ២០១៨ថា រដូវប្រាំងឆ្នាំ២០១៩នេះ នឹងធ្វើអោយ ឡើងកំដៅ ព្រមទាំងខ្វះទឹកថែមទៀតផង។ តែហេតុអ្វីខាងអគ្គីសនី កម្ពុជា មិនមានវិធានការ ដោះស្រាយមុន ហេតុអ្វីពេលទឹកដល់ច្រមុះហើយ ទើបរកវិធានការបន្ទាន់បែបនេះ។

ដោយឡែកក្រោយពីការប្រតិកម្មរបស់លោកឧកញ៉ា ឌួង ឆាយ កាលពីម្សិលមិញនេះរួចហើយ ស្រាប់តែក្នុងថ្ងៃនេះ លោក វ៉ាន់ សារាយ បានបង្ហោះនៅលើគេហទំព័រ ហ្វេសប៊ុកផេក របស់លោក ដោយបានប្រតិកម្មទៅកាន់ លោកឧកញ៉ា ឌួង ឆាយ វិញថា៖”ថាមិនចង់ទេីសទេ​ តែស្តាប់ហេីយវាឆ្គងពេក។

បេីលោកឧកញ៉ាចង់រួមចំណែក ដោះស្រាយបញ្ហានេះយកលុយទៅវិនិយោគ ផលិតថាមពលអគ្គិសនី​ មិនមែន
ទៅបេីកក្លឹបផឹកស៊ីវា មិនមានប្រយោជន៍សម្រាប់សង្គមទេ​ ផ្ទុយទៅវិញធ្វេីឲ្យ ក្មេងៗយុវវ័យសប្បាយភ្លេីតភ្លេីនភ្លេចការសិក្សា​ បំផ្លាញលុយអត់ប្រយោជន៍។ តាំងខ្លួនចេះគ្រប់រឿងតែនិយាយទាំងទទឹងទិស។​

រឿងអគ្គិសនីមិនមែនធ្វេីមួយថ្ងៃឬពីរថ្ងៃទេ។ ខ្វះអគ្គិសនីមិនមែនមកពីការបែងចែក​ ឬគ្រប់គ្រងទេ​ គឺមកពីកន្លែងផលិតថាមពលជួបបញ្ហា​ ផលិតថាមពលមិនគ្រប់​ ទាមទារឲ្យមានការវិនិយោគផលិតកន្លែងផលិតថាមពលបន្ថែម។ បេីលោកបន្ទោសរឿងនេះវាមិនមែនត្រឹមលោក​ កែវ​ រតន:​ ទេ​ បេីលោកឧកញ៉ាក្លាហានចង់ទាញប្រជាប្រិយភាពតាមរយ:បញ្ហាអគ្គិសនីនេះ​ គឺលោកត្រូវហ៊ាននិយាយរិះគន់ដល់សម្តេច​ ព្រោះសម្តេចតេជោទទួលខុសត្រូវធំរឿងនេះ”៕

For More Videos Amazing