ស្ថានីយ៌ប្រេងឥន្ធនៈ PTT សូមជំរាបជូនដំណឹងដល់ បងប្រុសម្ចាស់ឡាន Range Rover Sport ដែលមានស្លាកលេខ 2AE-0108 សូមបងមេត្តាអញ្ចេីញមក…..

ស្ថានីយ៌ប្រេងឥន្ធនៈ PTT ដែលជាក្រុុមហ៊ុន របស់ប្រទេសថៃ បានកំពុងតែពង្រីកខ្លួនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានគ្រប់ទីកន្លែងក្នុងរាជធានី ខេត្ដ-ក្រុង បូករួមជាមួយហាងកាហ្វេ Amazon ដ៏ពេញនិយម Mart និងបន្ទប់ទឹកមានអនាម័យ ស្អាតថែមទៀតផង។

យ៉ាងណាមិញ កាលពីមុននេះបន្ដិច ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោង៣រសៀល យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក PTT 6A/ Amazon 6A ជ្រោយចង្វារ បានបង្ហាញពីរូបភាពកាមេរ៉ា សុវត្ដិភាព ដែលរថយន្ដដ៏ទំនើបម៉ាក Range Rover Sport មិនទាន់បានទូទាត់ប្រាក់ពេលចាក់សាំងរួច ដោយខាងស្ថានីយ៌ប្រេងឥន្ធនៈ PTT បានប្រាប់ឱ្យដឹងថា៖

“ស្ថានីយ៌យេីងខ្ញុំសូមជំរាបជូនដំណឹងដល់ បងប្រុសម្ចាស់ឡាន Range Rover Sport ដែលមានស្លាកលេខ 2AE-0108។ សូមបងមេត្តាអញ្ចេីញមកទូទាត់ទឹកប្រាក់ដែលបងចាក់ប្រេងហេីយភេ្លចទូទាត់លុយ។ សូមទំនាក់ទំនងមកលេខ ០៩៩ ៣០៩៩០៤ សូមអរគុណ។”៕

For More Videos Amazing