អាណិតខ្លោចចិត្តណាស់! ប្អូនប្រុសខំដើររើស អេតចាយ ក្រោមកំដៅថ្ងៃដែលកំពុងតែក្តៅយ៉ាងខ្លាំង ដល់ពេលដឹងប្រវត្តិរបស់ប្អូនស្ទើរតែទប់ទឹកភ្នែកមិនបាន….(មានវីដេអូ)

ខណៈពេលនេះ គឺរដូវប្រាំងបានចូលមកដល់ហើយ ដោយប្រទេសកម្ពុជារបស់យើង បានជួបប្រទះនឹងអាកាសធាតុ ក្តៅជាខ្លាំង ដោយធ្វើអោយប្រជាពលរដ្ឋយើងមួយ ចំនួននឹងត្រូវរងគ្រោះដោយ សារតែអាកាសធាតុក្តៅ ជាពិសេសគឺអ្នក ដែលធ្វើការក្រោមកំដៅថ្ងៃតែម្តង ជាក់ស្តែង គឺក្មេងប្រុសរើសអេត ចាយនេះតែម្តង ឃើញហើយពិតជាអាណិតខ្លាំងណាស់។

អ្នកទាំងអស់គ្នាគិតមើលទៅ គ្រាន់តែបងប្អូនជិះម៉ូតូ ចេញទៅក្រៅតែបន្តិច បងប្អូននាំគ្នារអ៊ូ ថាមេឃក្តៅខ្លាំងណាស់ ចុះទំរាំតែក្មេងប្រុសម្នាក់នេះ វិញខំដើររើសអេតចាយ ក្រោមកំដៅថ្ងៃ ដ៍ក្តៅខ្លាំង គួរអោយអនិច្ចារ យ៉ាងណាទៅ មិនតែប៉ុណ្ណោះប្អូនប្រុស ថែមទាំងស្វិត ជើងទាំងពីរនឹង ដៃឆ្វេងម្ខាងទៀត។

ប្អូនប្រុស ត្រូវម្តាយបោះបង់តាំងពីបាតជើងក្រហម ហើយត្រូវអ៊ុំស្រីអ្នករើសអេតចាយរើសយកមកចិញ្ចឹម។ ហើយឃើញបែបនេះ លោក K01 ក៍បានមកសំភាសន៍ប្អូនប្រុស ទើបដឹងថាប្អូនប្រុសពិតជាកំសត់ខ្លាំងណាស់ មិនតែប៉ុណ្ណោះ លោក k01 ក៍បានជូនលុយ មួយចំនួន ដែលជាថវិការផ្ទាល់របស់លោក ទៅកាន់ក្មេងប្រុសនោះ។

ក្នុងនោះផងដែរ លោក k01 ក៍បានបង្ហោះសារ អោយដឹងផងដែរថា​ «អាណិតខ្លោចចិត្តណាស់ប្រិយមិត្ត ប្អូនប្រុសស្វិតជើងទាំងពីរនឹង ដៃឆ្វេងម្ខាងទៀត ត្រូវម្តាយបោះបង់តាំងពីបាតជើងក្រហម ហើយត្រូវអ៊ុំស្រីអ្នករើសអេតចាយរើសយកមកចិញ្ចឹម មកដើររើស អេតចាយទាំងកណ្តាល ថ្ងៃត្រង់ ជីវិតត្រូវតែតស៊ូប្អូន»៕

សូមទស្សនាវីដេអូខាងក្រោម