មិត្តភក្តិ ឯកឧត្តម វីល្លាម សួរថា តេីក្នុងចំណោមមន្ត្រីរដ្ឋាភិបាលទាំងអស់លោក ចូលចិត្ត រដ្ឋមន្ត្រីមួយណា! ឯកឧត្តម វីល្លាម ឆ្លេីយថា ចូលចិត្ត ឯកឧត្តម ខៀវ​ កាញារីទ្ធ ជាងគេ ព្រោះ….

ដូចដែលប្រិយមិត្តអ្នកប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុក បានស្គាល់រួចមកហើយ នូវឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសារពង្ស ដោយរូបលោកគឺជា ប្រធានគណបក្ស ខ្មែរក្រោក ដែលត្រូវបានព្រះមហាក្សត្រ បានតែងតាំងអោយលោក ក្លាយទៅជាសមាជិកជាន់ខ្ពស់មួយនៃស្ថាប័ន “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។

ទទឹមនិងនេះផងដែរ ក្រោយពីឯកឧត្ដម វឌ្ឍនា សារពង្សបានកាន់តំណែងសំខាន់នេះរួចមក រូបលោកក៏បានយកតំណែងនេះ ទៅបម្រើដល់ផលប្រយោជន៏ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនខ្លាចពីការនើយហត់ ដូចមន្រ្ដីមួយចំនួនដែលគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន ជៀសជាងផលប្រយោជន៏ប្រជាពលរដ្ឋ។

ដូចដែរកាលពីប៉ុន្មានថ្ងៃមុននេះ ឯកឧត្ដម វឌ្ឍនា សារពង្ស ក៏បានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយបានជួយទៅដល់ប្រជាពលរដ្ឋរងគ្រោះជាច្រើន ចំពោះបញ្ហាដីធ្លី ក៏ដូចជាពាក់ព័ន្ធទៅដល់មន្រ្ដីខិលខូចមួយចំនួន ដែលតែងតែធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ដោយបានខិតខំស្វែងរកមេឃ្លោងធំ នៅពីក្រោយរហូតឈានទៅដល់ សម្ដេច ហ៊ុន សែន បានប្រើច្បាប់ អភិក្រមទី៥ ដកតំណែងមន្រ្ដីទាំងនោះថែមទៀតផង។

ដោយឡែកក្នុងថ្ងៃនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់ឯកឧត្ដម បានប្រាប់ពីមន្រ្ដី ក្នុងជួររដ្ឋភិបាល ដែលរូបលោកចូលចិត្ដជាងគេបង្អស់ ដែលលោកបានឱ្យដឹងថា៖”មិត្តភក្ត្រសួរថា តេីក្នុងចំណោមមន្ត្រីរដ្ឋាភិបាលទាំងអស់ខ្ញុំចូលចិត្ត រដ្ឋមន្ត្រីមួយណា? ខ្ញុំឆ្លេីយថាខ្ញុំចូលចិត្ត ឯកឧត្តម ខៀវកញ្ញរិទ្ធ ជាងគេ ព្រោះអោយតែពេលខ្ញុំស្មុគស្មាញពីការងារខ្ញុំបេីកផេក គាត់មេីលដឹងតែសេីចតែម្ដង”៕