កប់តែម្តង! លោក​ នីកូ​ ជា​មួយ​កញ្ញា​ ពេជ្រ​ សូលីកា​ បង្ហាញ​ភាពផ្អែមល្ហែម​ធ្វើ​ឲ្យ​ទស្សនិកជន​ស្ទេីតែ​លេីសជាតិស្ក​រ​ជំនួស…(មានវីដេអូ​)

តារា​ចម្រៀង​ដ៏​មានឈ្មោះ​ល្បីស្រស់សង្ហារ​ លោក​ នីកូ​ រួម​ជាមួយ​តារា​ចម្រៀង​ស្រី​ដ៏​ស្រស់​ស្អាត​ សាច់​សខ្ចី​ និងមានកាយ​វិកា​ម្ញ៉ិកម្ញ៉ក់​គួរឲ្យ​ស្រលាញ់​ កញ្ញា​ ពេជ្រ​ សូលីកា​ ដែលអ្នកទាំង​ ២រូប​ តែងតែ​មា​នស្នាដៃ​សម្តែង និងច្រៀង​រួម​​គ្នា​ ពិតជា​ដៃគូរ​ដ៏​សក្ដិសម​បំផុត​មិនថាកាលពី​កន្លង​ទៅ​ក្នុង​ផលិតកម្ម​អុឹម​ និងពេល​បច្ចុប្បន្នក្នុង​ផលិតកម្ម​ហង្សមាស​នោះទេ​។

ដោយឡែក​ អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​នាពេលនេះ​ លោក​ នីកូ​ ជា​មួយ​កញ្ញា​ ពេជ្រ​ សូលីកា​ ក្នុង​កម្មវីធី​ច្រៀង​រួម​គ្នា​មួយ​របស់​ក្រុមហ៊ុន​ Pi Pay ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​ អុីអន​ កាលពី​ប៉ុន្មានថ្ងៃ​មុន​នេះ​ ដៃគូ​ដ៏​សក្ដិសម​មួយនេះ​ បានបង្ហាញនូវ​ភាពផ្អែមល្ហែម​ ក៏ដូចជា​ការ​ថេីប​ចំពោះគ្នា​ទៅវិញ​ទៅមក​ គួរឲ្យ​ច្រណែន​ណាស់។

ទន្ទឹម​នឹង​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​បែបនេះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​មានការ​ងឿង​ឆ្ងល់​ជាខ្លាំង​ចំពោះ​ទំនាក់​ទំនង​របស់​អ្នកទាំង​ ២រូប​ ហេីយ​ក៏មាន​មតិយោបល់​មហាជន​មួយ​ចំនួន​បានលេីកឡេីងថា​ អ្នកទាំង​២​ មិនថាតែ​រូប​សម្រស់​ អាជីព​សិល្បៈ​នោះទេ​ សុទ្ធតែ​មានភាពសាកសមជា​គូស្នេហ៍​ឥតខ្ចោះ​តែម្តង​។

គួរបញ្ជាក់ដែរថា​ កម្មវិធី​ខាងលើ​នេះ​ គឺជាថ្ងៃគម្រប់ខួបលើកទី2​ របស់ Pi Pay!​ ចំពោះការទិញទំនិញនៅ Pink Pvssy នឹងរីករាយជាមួយការបញ្ចុះតំលៃ 31.4% រាល់ការទូទាត់តាម Pi Pay!​ សប្បាយរីករាយនឹងការទិញទំនិញទាំងអស់គ្នា។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​វីដេអូ​នេះ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម