ក្តៅៗ! ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ ពេលនេះបានមកដល់ រាជធានីភ្នំពេញយើងហើយ បន្ទាប់ពី…..(មានរូបភាព)

កាលពីព្រឹកមិញនេះ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម មូន ចេអុិន Moon Jae-In ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង ព្រមទាំងលោកជំទាវមូន ក្រោយពីបានអញ្ចើញដើរទស្សនកិច្ចផ្លូវរដ្ឋ ដោយបានអញ្ចើញទៅ ទស្សនាប្រាង្គប្រាសាទអង្គរ នៅឯទឹកដីខេត្ដ សៀមរាបរួចមក។

ទទឹមនឹងនេះផងដែរ យោងតាមរយៈប្រភពច្បាស់ការណ៏មួយបានប្រាប់ឱ្យដឹងថា នាក្នុងថ្ងៃនេះដដែល នៅវេលាម៉ោង ២រសៀលថ្ងៃ ឯកឧត្តម មូន ចេអុិន Moon Jae-In ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង ព្រមទាំងលោកជំទាវមូន បានអញ្ចើញវិលត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយ បន្ទាប់ពីរូបលោក ព្រមទាំងលោកជំទាវ បានបញ្ចប់ការទេសចរកម្សាន្ត នៅលើទឹកដីអង្គរសៀមរាប។

គូសបញ្ជាក់ផងដែរថា តាមប្រភពមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា ឯកឧត្តម មូន ចេអុិន Moon Jae-In ព្រមទាំងភរិយារបស់លោក បានអញ្ចើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់លោក រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ ទី១៤ ដល់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។