លោកឧកញ៉ា​ ទៀ វិចិត្រ យើងមិនដឹងទេថាក្តីស្រលាញ់របស់ឪពុកម្តាយមានចំពោះកូនធំធេងប៉ុណ្ណានោះទេ លុះត្រា….(មានវីដេអូ)

ប្រិយមិត្ដធ្លាប់ស្គាល់រួចមកហើយ លោកឧកញ៉ា ទៀ វិចិត្រ ដែលត្រូវកូនប្រុសបង្កើតរបស់នាយឧត្ដមនាវី ទៀ វិញ ផ្កាយមាស៤ មេបញ្ជាការ កងទ័ពជើងទឹក និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ជាតិសន្តិសុខលំហរសមុទ្រ និងអ្នកម្ដាយរបស់លោក លោកជំទាវ កាន់ ចន្ទ្រា ទៀ វិញ ហើយត្រូវជាក្មួយប្រុសបង្កើតរបស់ នាយឧត្តមសេនីយ៍ ទៀ បាញ់ ផ្កាយមាស៤ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ។

ជាមួយគ្នានេះដែរ គេសង្កេតឃើញរូបលោក តែងតែបង្ហាញមុខធ្វើអំពើមនុស្សធម៌ជាច្រើន ដោយតែងតែជួយឧបត្ថម្ភទៅដល់វិស័យកីឡា និងបានជួយទៅដល់កីឡាករមួយចំនួនជារឿយៗ ដែលពួកគាត់មានជីវិៈភាពខ្លះខាត។ យ៉ាងណាមិញយើងក៏តែងតែឃើញ រូបលោកជួយទិញអីវ៉ាន់ទៅដល់ជនក្រីក្រ ដោយទិញក្នុងតម្លៃថ្លៃ ហើយថែមទាំងជូនលុយទៅពួកគាត់ថែមទៀតផង។

ដោយឡែកមុននេះបន្ដិច លោកឧកញ៉ា សម្បុលស្រអែមចិត្ដសប្បុរសធម៌រូបនេះ(លោកឧកញ៉ា ទៀ វិចិត្រ) បានបង្ហោះវីដេអូមួយនៅលើ បណ្ដាញសង្គម ហ្វេសប៊ុកផេក របស់លោក បូករួមជាមួយខ្លឹមសារមួយចំនួនថា៖”យើងមិនដឹងទេថាក្តីស្រលាញ់របស់ឪពុកម្តាយមានចំពោះកូនធំធេងប៉ុណ្ណានោះទេ លុះត្រាតែយើងក្លាយទៅជាឪពុកម្តាយរបស់គេ”៕

សូមទស្សនាវីដេអូខាងក្រោម