អ្នកនាង​ សុម៉ាលី​ បានបង្ហាញ​ពី​ក្តី​ឈឺចាប់​យ៉ាង​ខ្លាំង​ ក្រោយ​ពី​បានឃេីញ​ជនល្មើស​ ដែលជា​ឪពុក​បង្កើត​រំលោភ​កូន​ឯង​…

តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Mam Somaly ដែលអ្នកស្រីគឺ​ប្រធាន​អង្គការ​អាហ្វេសុីប​ បានបង្ហាញ​ពី​ក្តី​ឈឺចាប់​យ៉ាង​ខ្លាំង​ ក្រោយ​ពី​បានឃេីញ​ជនល្មើស​ ដែលជា​ឪពុក​បង្កើត​រំលោភ​កូន​ឯង​ ដោយ​អ្នកស្រី​បាន​រៀបរាប់​ទាំង​អារម្មណ៍​ក្រៀមក្រំ​ យ៉ាង​ដូច្នេះ​ថា​៖​ «ថ្ងៃនេះនាងខ្ញុំ អាចញញឹមបាន បន្ទាប់ពីការឈឺចាប់ ដែលដិតដាមក្នុងបេះដូងខ្ញុំ ៗ នឹងពន្យល់បងប្អូនទាំងអស់គ្នា ពេលដែលបេះដូងខ្ញុំ ធូរស្បេីយ តែពេលនេះ ខ្ញុំចង់អោយបងប្អូនយល់ ហេតុអ្វីបានជាការអធ្យាស្រ័យ សំខាន់សំរាប់មនុស្សទាំងអស់ ពិតណាស់ នេះជារូបភាពកូនៗ ដែលត្រូវបានពុកបង្កេីតរំលោភ បងប្អូនពិតជាខឹង ពេលដែលនាងខ្ញំ និយាយជាមួយជនល្មេីស ហេីយបងប្អូនក៏ខឹងខ្ញុំថា ហេតុអ្វីខ្ញុំបង្រៀនអោយកូនៗចេះអភ័យ។

១- ពាក្យថាពុក ពិតជាមានន័យណាស់ សំរាប់កូនៗ កូនណាមិនស្រលាញ់ពុក ពិសេសកូនស្រី ច្រេីនតែស្រលាញ់ពុកជាងម៉ែ ចុះបេីពុកប្រព្រឹត្តមិនល្អចំពោះកូន រំលោភកូន តេីកូនខឹងទេ? ឈឺទេ? ខ្លោចផ្សាទេ? ពិតជាឈឺ ឈឺណាស់ ស្ទេីរ ស្លាប់ ស្ទេីររស់ រកពាក្យនិយាយមិនបាន ក្នងខ្លួនក្តៅដូចភ្លេីង ដែលត្រូវឆាបឆេះ តែវារឹតតែឈឺចាប់ទៀតនោះ ពេលនឹកឃេីញកាលពីតូច ពុកធ្លាប់ពរ ធ្លាប់លួងលោម ធ្លាប់បញ្ចុកបាយ ធ្លាប់ការពារ ធ្លាប់ជូតទឹកភ្នែកអោយ តែត្រូវតែពុកទៅវិញដែលមកឆក់យកលេបត្របាក់សេចក្តីសុខនោះទៅវិញ ២៥ឆ្នាំនេះ

ខ្ញុំបានឃេីញរឿងរាវជាច្រេីន ការឈឺចាប់ ការខឹង ការចងគុំនំ ការចងអាឃាត សូម្បីតែរូបនាងខ្ញុំផ្ទាល់ ក៏ធ្លាប់រស់ក្នុងគុំនំដែរ ឆ្លងកាត់ជីវិតព្យុះភ្លៀងរន្ទះ ទេីបនាងខ្ញុំ ស្វែងយល់ថា គ្មានអ្វីដែលប្រសេីរជាង ការអភ័យឡេីយ រឿងគ្រប់យ៉ាង ទុកតួនាទីអោយច្បាប់ចុះ ច្បាប់ធម្មជាតិ ច្បាប់ប្រទេស ពិតជាមាន ព្រោះថាបេីកូនៗ ខ្ញុំឆេះហេីយ ខ្ញុំមិនអាចដុតពួកនាងបានទេ ខ្ញុំត្រូវតែបញ្រៀប ទឹកចូលបន្តិចម្តងៗ

ដេីម្បីអោយភ្លេីងទាំងនោះរលត់ ខ្ញុំតែងតែយកធម៌ត្រជាក់ ពន្យល់ជនល្មេីស ដោយមានសតិ អោយគេដឹងថា គេបានធ្វេីអ្វីខ្លះ មកលេីកូនគេ រហូតគេយល់ព្រម តែច្បាប់នៅតែដាក់ទោសគេ ៗក៏បានទទួលកំហុស ទឹកត្រជាក់នាងខ្ញុំ ក៏បានពន្លត់ភ្លេីងដែរ នេះជារូបភាព មុន នឹងក្រោយការនិយាយរបស់ខ្ញុំ»។

For More Videos Amazing