ក្តៅៗ! បងប្រុស​កញ្ញា​ បេនី​ យ៉ាំង​ ត្រូវបាន​បក្សពួក​មួយ​ក្រុម​ដែលគេស្គាល់ថា​ជាកញ្ញា​ លីឡា​​​ បានចុះមកវាយតប់គ្នា​ បង្កឲ្យ​…(មានវីដេអូ​)

នៅមុននេះ​បន្តិច​វេលា​ម៉ោង​ប្រមាណ​ជា​ ៨យប់​ មានករណី​វាយតប់​គ្នា​មួយ​ បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដោយមានបុរសម្នាក់ដែលត្រូវជាបង របស់កញ្ញាបេនីយ៉ាំង បានអះអាងថាមានតារាសម្ដែងម្នាក់ឈ្មោះ​ នីឡា​ បានប្រើប្រាស់អំពើហិង្សាមកលើខ្លួន​ ដោយបានយក​មួក​សុវត្ថិភាព​មកវាយ​ចំក្បាល​ បង្កឲ្យ​មានការ​រងរបួស​ផងដែរ​។

ចំពោះ​ហេតុការណ៍​ដែលមានការ​ភ្ញាក់ផ្អើល​ខាង​លើ​នេះ​ បាន​កើត​ឡើង​ស្ថិត​នៅបណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​លេី​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។ ក្នុង​នោះដែរ​ ភាគី​រងគ្រោះ​ កញ្ញា​ បេនី​ យ៉ាំង​ រួម​ជាមួយ​បង​ប្រុស​ ក៏បានមកដាក់ពាក្យ​បណ្តឹង​នៅ​ឯ​សង្កាត់​ចាក់​អង្រែ​លេី​ភ្លាម​ៗ​ផង​ដែរ​។

ចំណែកឯ​ភាគី​ខាង​ជនបង្ក​ និង​បក្សពួករបស់​កញ្ញា​ លីឡា​​ ដែលមានការ​អះអាង​តាម​រយៈ​បងប្រុស​តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​ កញ្ញា​ បេនី​ យ៉ាំង​ គឺមិនទាន់មានការ​បកស្រាយ​នៅ​ឡើយ​នោះទេ​ ដោយ​ពួកគេ​មិននៅកន្លែងកេីតហេតុ​ ក្រោយ​ពី​បានចាកចេញភ្លាមៗបន្ទាប់ពីមានការ​វាយតប់​គ្នា​រួច។

គួរ​រំលឹក​ដែរ​ថា​ តារា​សម្ដែង​ដ៏​ស្រស់ស្អាត​ សាច់​សខ្ចី​ និងមានការសិចសុី​ កញ្ញា​ បេនី​ យ៉ាំង​ និង​កញ្ញា​ លីឡា​ ធ្លាប់​បានផ្ទុះ​ជម្លោះ​ជាមួយ​គ្នា​ បង្កឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសបុក​ កាលពី​កន្លង​ទៅ​នេះ​រួចមក​ហេីយ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing