ក្តៅៗ! លោក​ ផែង​ វណ្ណៈ​ មានការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ ចំពោះ​ក្រុមនគរបាល​ ធ្វេីចោរប្លន់ប្រជាពលដ្ឋពេលយប់​ តែបែរជា​ជាប់គុកត្រឹមតែ…

កាលពីប៉ុន្មានថ្ងៃមុននេះ ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​មានការ​ផ្ទុះ​កក្រើក​ជាខ្លាំង​ ដោយមានករណីក្រុមចោរប្រដាប់ដោយអាវុធ មានគ្នា​ ២នាក់​ ជិះម៉ូតូម៉ាក Bit បានធ្វើសកម្មភាពប្លន់ទាំងព្រឹក​ព្រលឹមនៅហាង អុីនធើណេតមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ។

ទាក់​ទង​នឹង​ករណី​ប្លន់​ខាងលេី​នេះ​ដែរ​ សមត្ថកិច្ច​ក៏បាន​ចុះ​ធ្វើ​ការ​សុឺប​អង្កេត​ រហូត​ធ្វើ​ការ​ឃាត់​ខ្លួន​បានជនសង្ស័យ​ចំនួន​ ៥នាក់​ ហេីយក៏​ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់​ រាជធានីភ្នំពេញ​ កសាងសុំនុំរឿង​ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីទទួលទោសតាមផ្លូវច្បាប់​ កាលពីព្រឹកថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោយបញ្ចប់និតិវិធី។

គួរបញ្ជាក់ឲ្យដឹងផងដែរថា​ ក្នុង​ចំនោម​ជនសង្ស័យ​ ២រូប​ ក្នុង​ករណី​ប្លន់​ខាងលេី​នេះ​ ត្រូវ​បាន​គេស្គាល់ថា​ គឺជាបទល្មេីសចាស់​ក្នុង​ក្រុម​នគរបាល​ ដែលធ្លាប់បានធ្វេីសុី​ប្រជាពលរដ្ឋ​នៅពេលយប់កាលពីកន្លងទៅ​ ដែលត្រូវបាន​មជ្ឈដ្ឋាន​មហាជន​មានការ​ចាប់អារម្មណ៍​ និងចងចាំ​មុខ​ពួកគេ​យ៉ាង​ច្បាស់ទៀតផង។

ដោយឡែក​ ជាមួយ​គ្នានេះ​ដែរ​ តាម​រយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ ផែង​ វណ្ណៈ​ បាន​សម្តែង​នូវ​អារម្មណ៍​ងឿង​ឆ្ងល់​ជាខ្លាំង​ ដោយលោកបាន​មាន​ប្រសាសន៍​ថា​៖​ «ខ្ញុំឆ្ងល់ណាស់​ ក្រុមនគរបាល​ ធ្វេីចោរប្លន់ពលដ្ឋពេលយប់​ ហេតុអ្វី​ បានតុលាការកាត់ទោសដាក់គុកតែ​ ១ឆ្នាំ​ ឬ​ ២​ ឆ្នាំ​? ឬមួយបទល្មេីសប្លន់ឥលូវ​ គេធ្វេីវិសោធនកម្ម​ មកជាលួចអស់ហេីយ​?»

For More Videos Amazing