PassAppទៀតហើយ! អ្នករត់ PassApp ឬក៏ជាចោរ?ដោយនារីម្នាក់ជិះអស់ត្រឹមតែ២៥,០០០រៀលសោះ បែរជាមិនអាប់លុយអោយនាង ដោយនាងបានអោយលុយក្រដាសប្រាក់ចំនួន…

ប្រិយមិត្ដដឹងហើយថា សេវាកម្មដឹកអ្នកដំណើរ ដ៏ពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺម៉ូតូកង់បីឥណ្ឌា (PassApp) ដែលសេវាកម្មមួយនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយដល់ប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបញ្ជា ហៅមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ តាមរយៈទូរស័ព្ទដៃទំនើប ដែលមានទាំងរថយន្ដថែមទៀតផង។

ជាមួយនឹងគ្នានេះដែរ បើទោះបីជាសេវាកម្មមួយនេះ មានភាពងាយស្រួលពេញនិយម និងរហ័សក៏ដោយ ប៉ុន្ដែបច្ចុប្បន្ននេះ ក៏នៅតែមានបុគ្គលមួយចំនួនតូច មានភាពមិនស្មោះត្រង់ ហើយថែមទាំងបានប្រព្រឹត្ដិអំពើមិនល្អមួយចំនួន ទៅដល់អតិថិជនផងដែរ។ ជាក់ស្ដែង តាមរយៈគេហទំព័រ ហ្វេស ប៊ុកនារីស្រស់ស្អាតម្នាក់ ដែលមានឈ្មោះ

SoCheata Hy បានប្រាប់ពីហេតុការណ៏ និងអត្ដសញ្ញាណ បុរសជាអ្នករត់PassApp ដែលមានពាក់ផ្លាក់លេខ ត្បូងឃ្មុំ 1G-7898 ពណ៏ស ដែលប្រើប្រាស់លេខទូរស័ព្ទ ០៨១ ៥៦៤ ៥៣៩ បានបន្លំលួចលុយ របស់នាងមុននេះបន្ដិច ដោយក្នុងខ្លឹមសារហេតុការណ៏មួយនេះ នាងបានប្រាប់ឱ្យដឹងថា៖

“រត់PassApp រឺក៏ចោរ បានជាខ្ញុំជិះអស់តែ២៥,០០០រៀល សោះអោយលុយទៅ ២០ដុល្លារ អាល័យតែរៀបអីវ៉ាន់ចុះ ស្រាប់តែវាជិះយ៉ាងលឿន អត់អាប់លុយអោយ ខំស្រែកយ៉ាងម៉េចក៏មិនឈប់ ដែលសំខាន់ខលទៅបិទទូរសព្ទ័មិនលើកម៉ាអាពស់ចឹកកណ្ដាលទ្រូង។ បងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នាជាមួយអាឆ្កួតម្នាក់នេះ ថោកទាបណាស់។”

For More Videos Amazing