ពិតជាមិនគួរអោយជឿមែន! ក្រោយពីអ្នកនាង ខ្ញុង បានដាក់ខ្ទង់ច្រមុះរួចមក មិននឹកស្មានថាស្រស់ស្អាតជាងមុនឆ្ងាយណាស់…(មានរូបភាព)

តារាសម្ដែង ពិធីការ និងជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៏ CTN អ្នកនាង ខ្ញុង ដែលមានកេរ្ដិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំង គ្រប់ស្រទាបវណ្ណៈ ដែលទទួលបានការគាំទ្រ មិនថាចាស់ ឬក្មេង ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះភាពបុិន
ប្រសប់របស់នាង ទាំងកាយវិការ បូករួមទាំងភាពបុិនប្រសប់ក្នុងការប្រើប្រាស់ពាក្យសម្ដី។

ក្រឡែកមកមើលលើ មុខជំនួញប្រចាំថ្ងៃរបស់តារាស្រីរូបនេះ ហាក់មានសន្ទុះយ៉ាងខ្លាំង និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសបងៗនារី ចំពោះការរកសុីលក់ផលិតផល កែសម្ផស្ស និងលក់សាច់ក្រករបស់នាង ដែលបានធ្វើអោយរូបនាងសល់លុយយ៉ាងច្រើន សន្ធឹបសន្ធប់ទិញផ្ទះ រថយន្ដ គ្រឿងអលង្ការថែមទៀតផង។

ដោយឡែកយើងមកមើល ពីសម្រស់របស់ តារាកំប្លែង អ្នកនាង ខ្ញុងវិញ កាលពីមួយរយៈពេលមុននេះ ច្រមុះរបស់ នាងហាក់មិនសូវស្អាតប៉ុន្មានទេ។ ក្រោយពីឃើញបែបនេះ តារាកំប្លែងរូបនេះ កែដាក់ខ្ទង់ច្រមុះ ដែលបានធ្វើអោយទម្រង់មុខរបស់នាងមានការប្រែប្រួលប្លែកស្រស់ស្អាត គួរអោយចាប់អារម្មណ៏យ៉ាងខ្លាំង។

For More Videos Amazing