ក្តៅៗ! លោកឧកញ៉ា​ ឌួង ឆាយ នឹងបើករោងចក្រស្វាយចន្ទីដំបូងគេបង្អស់នៅកម្ពុជា ដែលបានសហការជាមួយដៃគូអុឺរ៉ុប ឌូប៉ៃ និងអាសុី​ ក្នុងគោលបំណង….

ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសេចក្ដីសម្រេចមួយ ទៅដល់សមាជិកដែលនៅក្រោមបង្គប ដោយស្ដីពី ការបង្កើតក្រុមការងារមួយ សម្រាប់សិក្សាជួយជំរុញការអភិវឌ្ឍលើដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងគោលបំណងជួយដល់ប្រជាកសិករ ដើម្បីជំរុញទៅដល់ការងារ អោយសម្រេចបាននូវ ទិន្នផលគ្រាប់ស្វាយចន្ទីស្រស់លើបរិមាណ ១លានតោននៅឆ្នាំ២០២៩ខាងមុខ។

ដោយឡែកក្រោយពីឃើញសេចក្ដីសម្រេច របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហោះនេះរួចមក លោកឧកញ៉ាចិត្ដធម៌ ព្រមទាំងជាសហគ្រិន និងជាបុគ្គលដ៏មានឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ដែលតែងតែជួយដល់ប្រជាពលរដ្ឋខ្វះខាត នាពេលកន្លងមកនេះ លោកឧកញ៉ា ឌួង ឆាយ

បានធ្វើសេចក្ដីប្រកាស នៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួន នៅក្នុងថ្ងៃនេះ នាមុននេះបន្ដិច ដោយខ្លឹមសាររបស់លោក បានប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទនឹងបើករោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជា ដែលបាសហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី ក្នុងពេលឆាប់ៗខាងមុខនេះ ដោយបានសិក្សាគំរោងតាំងពីឆ្នាំ ២០១៨ មក ដើម្បីជួយដល់កសិកររបស់យើងតាមការសន្យា របស់ខ្ញុំកាលពីឆ្នាំមុន”៕

For More Videos Amazing