អ្នក​នាង​ ម៉េង​ កែវពេជ្ជតា​ បាននិយាយ​រិះគន់​ចំៗចំពោះ​បញ្ហា​អគ្គិសនី​ និងបញ្ហាទឹក​ ដែលតែងតែ…

កាលពី​ពេល​ថ្មីៗ​នេះ​ អ្នកនាង​ ម៉េង​ កែវពេជ្ជតា​ បានសម្តែង​នូវ​អារម្មណ៍​មិនពេញ​ចិត្ត​ជាខ្លាំង​ ទាក់ទង​នឹង​បញ្ហា​អគ្គិសនី​ និងបញ្ហាទឹក​ ដែលជា​តម្រូវ​ការ​ដ៏​សំខាន់បំផុតក្នុងការរស់នៅ​របស់​ប្រជាជន​ ព្រោះតែ​មួយ​រយៈពេល​នេះ​ មានការ​ដាច់ជាញឹកញាប់ខ្លាំងណាស់​ ទេីប​អ្នកនាង​ ម៉េង​ កែវពេជ្ជតា​ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ បានធ្វើការ​រៀបរាប់​ថា៖​

«ជួយ​ ស៊ែរ មួយ​ អោយមេបានឃើញ​! អ្នកលើ​ គ្រាន់តែប្រាប់អោយសន្សំសំចៃទេ​ តែអ្នកក្រោម​ គាត់ផ្តាច់តែម្តង​ ។ ចង់ផ្តាច់អីក៏ផ្តាច់ចុះ​ តែសូមប្រាប់មុនផងបានអត់​ ស្រួលកូនចៅត្រៀម​ ព្រោះពេលលោកម្ចាស់​ ផ្តាច់ភ្លើង​ ឆាប់បំផុតក៍មួយថ្ងៃ​ដែរ ហើយមិនដែលមាន​វាចារ​ ប្រាប់មុនទេ​

ធ្វើអោយរបស់របរ​ ប្រើអគ្គីសនី​ខ្លះ ត្រូវឆេះ​ ឬខូចអាសារបង់ ហើយការងារ​ ដែលសុទ្ធតែជួលមនុស្ស​ មកធ្វើក៏គាំងស្ញេញ​ ឈរកេះដីលេង​ ខាតទាំងលុយ​ ខាតទាំងពេល ចំណែកចំណីចំណុកក្នុងទូរទឹកកក​ ស្អុយរលួយ​ ហូបលែងកើតក៏មាន​។ គួរយល់អារម្មណ៍​ យល់ចិត្ត​ អាណិតកូនចៅផងទាន​?»

ជាមួយ​គ្នានេះ​ដែរ​ ចំពោះ​បញ្ហា​ខាង​លើ​នេះ​ អ្នក​នាង​ ម៉េង​ កែវពេជ្ជតា​ នៅមានកា​រ​មិនអស់ចិត្ត​ ទេីប​អ្នកនាង​ក៏បាន​ធ្វើ​ការ​បញ្ជាក់​បន្ថែម​ទៀត​ថា៖​ «ក្រៅពីបន្ថយ​ ផ្តាច់​ ផ្អាក​ តើមានវិធីអ្វីផ្សេងទេទាន​? ព្រោះភ្លើងដាច់ ទឹកក៏ដាច់​ដែរ ម៉េចចង់ផ្តាច់ជីវិតតែម្តងឬ​? រាល់ថ្ងៃ​ ភ្លើង​ និងទឹក​ វារហេមរហាម​ទៅហើយ​

ឥឡូវមកផ្តាច់ទៀត​ តើអោយកូនចៅ ធ្វើយ៉ាងណាទៅ​លោកម្ចាស់? ឆ្ងល់ថា​ ភ្លើង​ ទឹក​ ដាច់តែផ្ទះប្រជាជន​ ឯហាង​ ក្លឹប​ បារ​ ខារ៉ា​អូខេ​ មិនដែលខ្វះខាតសោះ​ បើអត់ឃើញមានបញ្ឆេះម៉ាសុីនភ្លើងផង​ បើកចោលទល់ៗភ្លឺ​ ហេតុអីទៅ​? សុំអង្វរ​ រកដំណោះស្រាយឆាប់ៗទៅ​ ស្មៅមុខផ្ទះក្រៀមអស់ហើយ​»។

For More Videos Amazing