ភរិយាឧកញ៉ា ឌួង ឆាយ បានបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់ស្វាមីថា បងពពោះជំនួសអូនមិនបាន បងឈឺចាប់ស្ទើរស្លាប់….

លោកជំទាវ ម៉ាលីណា ត្រូវជាភរិយាជាទីស្រលាញ់ លោកឧកញ៉ា ឌួង ឆាយ ដែលពួកគាត់ទាំងពីរបានរួមរស់នៅជាមួយគ្នា អស់រយៈ១២ឆ្នាំមកហើយ ដែលបានបន្សល់នៅចំណងស្នេហ៏អ្នកទាំងពីរ នោះគឺកូនប្រុស ពីររូបរបស់លោក ដែលអ្នកទាំងពីរ ស្រលាញ់ស្មើជីវិត។ យ៉ាងណាមិញនៅពេលនេះ លោកជំទាវ ម៉ាលីណា ក៏កំពុងពពោះកូនស្រីជូនលោកឧកញ៉ា ឌួង ឆាយ ជាលើកដំបូងផងដែរ ដែលធ្វើអោយលោកឧកញ៉ា ឌួង ឆាយ មានការសប្បាយចិត្ដជាខ្លាំង ពេលដែលជិតមានសមាជិកគ្រួសារម្នាក់ទៀត។

ទទឹងនេះផងដែរ កាលពីម្សិលមិញនេះលោកជំទាវ ម៉ាលីណា បានបង្ហោះរូបពេលកំពុងពពោះកូនស្រីជាទីស្រលាញ់របស់ខ្លួន ថែមទាំងបានបង្ហោះសារមួយចំនួន ដែលជាពាក្យពេជន៏លោកឧកញ៉ា ឌួង ឆាយ ចង់ធ្វើគ្រប់យ៉ាងដើម្បីប្រពន្ធរបស់ខ្លួន ដោយអត្ថន័យ និងខ្លឹមសារនោះ លោកជំទាវបានប្រាប់ឱ្យដឹងថា៖

”My photo since 3month pregnant Pearl ប្ដី:បងពពោះជំនួសអូនមិនបាន បងឈឺចាប់ស្ទើរស្លាប់ ដែលបង្កើតកូនជំនួសអូនមិនបាន បងធ្វើជាម្ដាយបំបៅទឹកដោះឲ្យ កូនជំនួសអូនមិនបាន បងឈឺចាប់ស្ទើរខ្លោចចិត្ត ដែលព្រមលំបាកគ្រប់យ៉ាងជំនួស អូនមិនបាន អ្វីដែលបងនិយាយនេះ បងធ្វើជំនួសអូនមិនបាន បងមិនអាចដឹងបានថាអូនលំបាក ឈឺចាប់ កង្វល់វេទនាចិត្តកាយខ្លាំងប៉ុនណា។

តែខ្ញុំសន្យាថានឹងស្រឡាញ់ហើយយល់ចិត្តម្តាយរបស់កូនខ្ញុំឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាននៅក្បែរអូន ចាំឱបអូនក្នុងរង្វង់ដៃ ចាំលួងលោមអូន ចាំផ្តល់កម្លាំងចិត្តឱ្យអូន ធ្វើឱ្យអូនមិនមានអារម្មណ៍លំបាកឈឺចាប់ កង្វល់ ព្រួយចិត្ត វេទនា ធុញថប់ តានតឹងក្នុងចិត្តអ្វីឡើយ។

ព្រោះនៅក្នុងចិត្តរបស់ខ្ញុំ គ្មានមនុស្សស្រីមួយណាដែលអាចមកជំនួសកន្លែងប្រពន្ធខ្ញុំបានឡើយ តែសម័យនេះមានបុរសបែបនេះនៅសល់ប៉ុន្មាននាក់? បេីបានប្ដីមិនចេះគិតអាណិតប្រពន្ធកូនរករឿងធ្វេី បាប់អោយស្រក់ទឹកភ្នែកមានស្រីរឺប្រេីហឹងស្សាដាក់ប្រពន្ធ គឺចប់ហេីយប្រុសនិងគ្មានការចេះគិតជឹងយេីងជាស្រីត្រូវរឹងមាំ មេីលថែខ្លួនឯងអោយបាន”៕

For More Videos Amazing