DJ Hero ជួបរឿងស៊យទៀតហើយ! DJ Hero ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយមានគេជិះមកបុករថយន្តរបស់លោក តែចុងក្រោយ….

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង ដោយបង្កឡើងដោយម៉ូតូ Smash REVO បានបុកទៅលើរថយន្ដម៉ាក TOYOTA PRIUS ពាក់ផ្លាកលេខភ្នំពេញ 2H-4134 ដែលត្រូវបានគេស្គាល់ថាគឺ ជាDj HERO ពិធីករនៅទូរទស្សន៏អាសុីអាគ្នេយ៏ បណ្ដាលអោយបុកពេញទំហឹង បុរសជាម្ចាស់ម៉ូតូដួលរងរបួសខ្លួនឯង ឬឯម៉ូតូខូតខាតយ៉ាងដំណំ ចំពោះរថយន្ដវិញ ខ្ទេចស្តុបខាងស្ដាំយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកអន្តរាគមន៍ ផងដែរ។

ចំពោះហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះវិញ កើតឡើងកាលពីវេលា ម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅត្រង់ចំនុច មុខសាលាអន្តរជាតិ ញ៉ូតុនធីឡាយ តាមបណ្ដាយផ្លូវជាតិលេខ២ ភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកឯសាក្សី ដែលបានឃើញប្រត្ដិការណ៏នេះវិញ បានប្រាប់ឱ្យដឹងថា៖”រថយន្ដរបស់ Dj Hero ដោយមានគ្នាពីរនាក់ ធ្វើដំណើរតាមផ្លូវខាងលើ ពីទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចខាងលើ ខណៈដែលខាងមន្ទីរសាធារណការ រាជធានីភ្នំពេញ កំពុងជួសជុល ប្រព័ន្ធលូ តាមបណ្ដោយផ្លូវជាតិលេខ ២ ទើបផ្លូវត្រូវបិទម្ខាងពីស្ដាំដៃ ដែលតម្រូវអោយអ្នកធ្វើដំណើរទាំងអស់ ធ្វើដំណើរលើផ្លូវម្ខាងទៀតទាំងអស់គ្នា ដោយរួមគន្លងជាមួយគ្នា។

ស្រាប់តែបុរសជាជនបង្ក ជិះម៉ូតូម៉ាកSmash REVO បើកបរក្នុងស្ថានភាពស្រវឹង ពីទិសដៅពីត្បូង មកជើងវិញ យ៉ាងលឿនក៏បានជ្រុលទៅបុកនិងរថយន្ដរបស់លោក Heroតែម្ដង។ ក្នុងពេលនោះសមត្ថកិច្ចក៏បានចុះមកដល់ដើម្បីធ្វើការវាស់វែង និងបាញ់គំនូសជុំវិញម៉ូតូនោះ ដើម្បីអោយភាគីទាំងសងខាងធ្វើការដោះស្រាយមួយជំហានសិន។

ក្រោយមកបុរសជាម្ចាស់ម៉ូតូ ក៏បានទទួលស្គាល់ថាខ្លួនជាអ្នកខុស ដោយលើកដៃសំពះសុំទោស ព្រោះគ្មានលិទ្ធភាពជុសជួលរថយន្ដ អោយនោះទេ។ ភ្លាមៗនោះDJ HERO ក៏មិនបានអោយសងនោះទេ ដោយមានចិត្ដមេត្ដាឃើញ រថយន្ដមានការខូតខាតតែបន្ដិច គ្រាន់តែនែនាំបុរសជាជនបង្ករួចក៏បញ្ចប់រឿងទៅ”៕

For More Videos Amazing